កិច្ចប្រជុំផែនការយុទ្ធសាស្រ្តជាតិស្តីពី ពិការភាព២០២៤-២០២៨ និងកិច្ចគាំពារសិទ្ធិជនមានពិការភាព

ខេត្តព្រះសីហនុ៖ ថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ៤-៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់ស្តីពី កិច្ចគាំពារសិទ្ធិជនមានពិការភាព ដែលមានសមាសភាពថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាទទួលបន្ទុកការងារពិការភាព និងមន្រ្តីជំនាញមកពីតំណាង អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច អគ្គនាយកដ្ឋានស្តារសម្បទា មូលនិធិជនពិការ ទីភ្នាក់ងារអភិវឌ្ឍន៍សហប្រជាជាតិ UNDP ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា OHCHR អង្គការជនពិការកម្ពុជា មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន សរុប ៤៥នាក់។

ព័ត៌មានជាប់ទាក់ទង