កិច្ចប្រជុំ ស្តីពីការអនុវត្តគោលនយោបាយសង្គមកិច្ចប្រកបដោយបរិយាបន្ន និងអភិបាលកិច្ចល្អ

ខេត្តព្រះវិហារ ៖ ថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២០៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម យៀប ម៉ាលីណូ អគ្គនាយកគោលនយោបាយសង្គមកិច្ច ឯកឧត្តម ណុប ឬទ្ធា អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងប្រធាននាយកដ្ឋាន បានដឹកនាំកិច្ចប្រជុំ ស្តីពីការអនុវត្តគោលនយោបាយសង្គមកិច្ចប្រកបដោយបរិយាបន្ន និងអភិបាលកិច្ចល្អនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅសាខាកាកបាទក្រហមខេត្តព្រះវិហារ។

ដែលមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តប្រធាន អនុប្រធានមន្ទីរ និងមន្រ្តី នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះវិហារ លោកប្រធានមន្ទីរ និងមន្រ្តីនៃមន្ទីរ ស អ យខេត្តចំនួន៧ខេត្ត រួមមានៈខេត្តកំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនៈគីរី និងមណ្ឌលគីរី លោក លោកស្រីប្រធាន អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពក្រុង ស្រុកទាំង៨ ប្រធានមណ្ឌលកុមាររដ្ឋ និងមណ្ឌលអង្គការមួយចំនួនទៀត។

ព័ត៌មានជាប់ទាក់ទង