សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី នីតិវិធីប្រតិបត្តិការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស

ខេត្តសៀមរាប៖ ថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងការបើកសិក្ខាសាលា ស្ដីពីការពិនិត្យនិងផ្ដល់ធាតុចូលលើសេចក្ដីព្រាងសៀវភៅណែនាំស្ដីពី នីតិវិធីប្រតិបត្តិការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដោយមានវត្តមានចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោក ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ស.អ.យ. ទាំង២៥ រាជធានី-ខេត្ត។
កម្មវិធីនេះរៀបចំដោយ នាយកដ្ឋានគាំពារជនរងគ្រោះ សហការឧបត្ថម្ភគាំទ្រ ដោយ អង្គការអន្តរជាតិ ទេសន្តរប្រវេសន៏ IOM និងអង្គការអាស៊ានអេដ។

ព័ត៌មានជាប់ទាក់ទង