ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានផ្តល់អនុសាសន៍ ៦ ចំណុចក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពី ការថែទាំជំនួសចំពោះកុមារ

mosvy
29 ខែ​កក្កដា 2024

ទីស្តីការក្រសួង ស.អ.យ.៖ ការណែនាំជាអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី មានដូចខាងក្រោម៖
១- ជំរុញឱ្យមានស្មារតីរួបរួមគ្នា ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីដើម្បីលើកកម្ពស់ សុខុមាលភាពកុមារ និងកិច្ចការពារកុមារ ជាពិសេសពង្រឹងយន្តការ និងប្រព័ន្ធកិច្ចការពារកុមារ ដើម្បី មានវិធានការទាន់ពេលវេលាចំពោះសកម្មភាពដែលប៉ះពាល់ដល់កុមារ។
២- ត្រូវរៀបចំបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ ដើម្បីរួមចំណែកអនុវត្តគោល នយោបាយនេះឱ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
៣- លើកកម្ពស់ការអនុវត្តកម្មវិធីថែទាំកុមារនៅតាមគ្រួសារ តាមរយៈការរក្សាកុមារនៅក្នុងគ្រួសារកំណើត ការថែទាំកុមារដោយសាច់ញាតិ ការថែទាំដោយគ្រួសារ និងការទុកដាក់អចិន្ត្រៃយ៍តាមរយៈស្មុំកូន។
៤- សិក្សារៀបចំកែសម្រួលរបបឧបត្ថម្ភជនរងគ្រោះស្នាក់នៅក្នុងមជ្ឈមណ្ឌលរដ្ឋឱ្យបានសមរម្យ និងរបបឧបត្ថម្ភសម្រាប់ការថែទាំកុមារដោយសាច់ញាតិ និងគ្រួសារធម៌ ដូចដែលកំណត់នៅក្នុងអនុសាសន៍ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសបិទសន្និបាតរបស់ក្រសួងកន្លងទៅនេះ
៥- ជំរុញនិងលើកកម្ពស់ការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិវិធីប្រតិបត្តិ ស្តីពីកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ព្រមទាំងការអភិវឌ្ឍកម្លាំងសេវាសង្គមដែលមានសមត្ថភាពប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈសម្រាប់ការផ្តល់សេវាកិច្ចការពារកុមារ។
៦- សូមអំពាវនាវ និងណែនាំដល់អង្គការមិនមែនរដ្ឋាភិបាល និងសមាគមដែលផ្តល់សេវាថែទាំជំនួស ចំពោះកុមារទាំងអស់ ជាពិសេសមណ្ឌលថែទាំកុមារត្រូវមកចុះបញ្ជីស្នើសុំការទទួលស្គាល់ពីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ ១១៩ ស្តីពីការ គ្រប់គ្រងមណ្ឌលថែទាំកុមារ ហើយរាល់ការនាំកុមារចូលមករស់នៅក្នុងមណ្ឌលថែទាំ ត្រូវអនុវត្តតាម នីតិវីធីដែលមានជាធរមាន។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026