កិច្ចប្រជុំលើកទី១ ក្រុមការងារផ្នែកបរិយាបន្នពិការភាពកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ACCESS 2)

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការស្ដីទីនៃអ.ក.ស.ជ បានអញ្ជើញចូលរួមជាសហប្រធានក្នុងកិច្ចប្រជុំលើកទី១ ក្រុមការងារផ្នែកបរិយាបន្នពិការភាព កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ACCESS 2) ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដមអគ្គនាយកនៃអគ្គនាយកដ្ឋានស្ដារសម្បទា ឯកឧត្តមនាយកមូលនិធិជនពិការ លោកប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ប្រធាននាយកដ្ឋានសេវាមន្ទីរពេទ្យ ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី លោកស្រីប្រធានមន្ទីរខេត្តគោលដៅ តំណាងគ.ជ.ប.អ នៃក្រសួងមហាផ្ទៃ តំណាងពី DFAT និងអង្គការដៃគូពាក់ព័ន្ធ នៅសណ្ឋាគារភ្នំពេញ។

គោលបំណងនៃកិច្ចបជុំគឺ ទី១. ដើម្បីពិនិត្យមើល និងអនុម័តលក្ខខណ្ឌប្រតិបត្តិការងារ (ToR) ក្រុមការងារផ្នែកបរិយបន្នពិការភាព ទី២. ដើម្បីបង្ហាញពីសកម្មភាពសំខាន់ៗដែលត្រូវអនុវត្តក្នុងឆ្នាំទី២ វឌ្ឍនភាពសំខាន់ៗរហូតមកដល់បច្ចុប្បន្ន ព្រឹត្តិការណ៍សំខាន់ៗដែលនឹងត្រូវរៀបចំ ទី៣. ដើម្បីកំណត់÷ ក. សកម្មភាពប្រទាក់ក្រឡា/បន្ស៊ីគ្នា នៅក្នុងផ្នែកបរិយាបន្នពិការភាព និងផ្នែកផ្សេងទៀត ខ. ប្រធានបទសំខាន់ៗដែលត្រូវចងក្រងជាឯកសារ និងចែករំលែកនៅក្នុងកិច្ចប្រជុំនាពេលខាងមុខ និងទី៤. ដើម្បីចែករំលែកគោលនយោបាយ យុទ្ធសាស្ត្រ និងព័ត៌មានពាក់ព័ន្ធសំខាន់ៗ រួមមាន៖ ក. សេចក្តីព្រាងចុងក្រោយនៃ NDSP3 ខ.សេវាសំខាន់ៗដែលត្រូវផ្ដល់ជូនសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕

ព័ត៌មានជាប់ទាក់ទង