កិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការពារកុមារដែលរងផលប៉ះពាល់ដោយទេសន្តប្រវេសន៍រវាងប្រទេសថៃ និងប្រទេសកម្ពុជា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ១១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌីន បូរី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីសិក្សា និងរៀបចំអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការពារកុមារដែលរងផលប៉ះពាល់ដោយទេសន្តប្រវេសន៍រវាងប្រទេសថៃ និងប្រទេសកម្ពុជា នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ដែលមានសមាសភាពចូលរួម មកពីខាងក្រសួងស្ថាប័ន និងអង្គការពាក់ព័ន្ធ សរុបចំនួន ៣៦ នាក់ ស្រី១១ នាក់។

តាមរយៈកិច្ចប្រជុំក្រុមការងារបច្ចេកទេស ខាងលើនេះ មានគោលបំណងដូចខាងក្រោម៖
១. ជម្រាបជូនពីសារបាន និងភារកិច្ចរបស់ក្រុមការងារបច្ចេកទេស
២.វឌ្ឈនភាពការងារ និងសេចក្តីព្រាងផែនការសកម្មភាពរៀបចំ MOU
៣.ពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពព្រមទាំងរៀបចំទិសដៅការងារបន្ត។

ព័ត៌មានជាប់ទាក់ទង