ប្រធានការិយាល័យស្ដារសម្បទា និងបុគ្គលិកសង្គមបានសង្គ្រោះកុមារី ៣នាក់ ដែលឪពុកម្តាយទុកចោល

ខេត្តកំពង់ធំ៖ ថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី រស់ ឆេងឡាង ប្រធានការិយាល័យស្ដារសម្បទា និងបុគ្គលិកសង្គមបានសហការជាមួយអភិបាលរងស្រុកប្រាសាទបល្ល័ង្ក គ.ក.ន.ក ឃុំសាលាវិស័យ មេភូមិអណ្តាស ចុះប៉ាន់ប្រមាណកុមារី ៣នាក់ រស់នៅភូមិខាងលើ។ ឪពុក ម្តាយ បានចែកផ្លូវគ្នា ដោយឪពុកមានប្រពន្ធថ្មី ចំណែកឯម្តាយបានចាកចេញពីផ្ទះក្នុងកំឡុង ៣ខែមុន ដោយទុកកូនស្រីទាំង ៣នៅក្នុងផ្ទះ ហើយចាក់សោពីក្រៅ។ កុមារីទាំង៣ បានអ្នកជិតខាងជួយទាន់ពេលវេលា។ មកដល់ពេលនេះមិនទាន់ទទួលបានដំណឹងពីម្តាយនៅឡេីយទេ ក្រោយពីធ្វើការប៉ាន់ប្រមាណកុមារទាំង៣នាក់ ក្រុមការងារបានពិភាក្សា សម្រេចបញ្ជូនកុមារទៅរស់នៅ មណ្ឌលភូមិពន្លឺនៃក្តីសង្ឃឹម (ICC) បណ្តោះអាសន្ន រហូតដល់ម្តាយត្រឡប់មកទទួលយកកូនទាំងបីចិញ្ចឹមវិញ ។

ព័ត៌មានជាប់ទាក់ទង