ទីស្តីការក្រសួង ស.អ.យ.៖ ព្រឹកថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំពិធី អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយមានការវាយគង វាយជួង រគាំង ទូងស្គរ ទះប៉ោត បង្ហោះប៉េងប៉ោង និងគោះត្រដោក ដោយបន្លឺជាសំឡេងយ៉ាងកងរំពង ដើម្បីបង្ហាញពីចលនាជាតិដ៏ខ្លាំងក្លា សាមគ្គីគាំទ្រយ៉ាងពេញទំហឹងចំពោះ គម្រោងព្រែកជីកហ្វូណនតេជោ ប្រកបដោយភាពអធិកធម ។ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។