ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅចំណុចបឹងព័ន្ធតាឡី ស្ថិតនៅភូមកណ្ដែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ បានរៀបចំពិធីប្រកាសទទួលស្គាល់ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដោយមានអ្នកចូលរួមពី គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក កងរាជអាវុធហត្ថក្រុង ស្រុក ប៉ុស្ដិ៍នគរបាលឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ និងអតីតយុទ្ធជន សរុបចំនួន ២១៣នាក់។

នាឱកាសនោះផងដែរ ឯកឧត្ដមអធិបតី បានផ្ដល់ជូនអំណោយដល់អតីតយុទ្ធជន ទាំង១០០នាក់ មានដូចជា អង្ករ ២០គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកាចំនួន៥០,០០០៛ ។

ព័ត៌មានជាប់ទាក់ទង