ខេត្តបាត់ដំបង៖ នៅរសៀរថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ យោងតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សន សុផល អគ្គនាយកស្តារសម្បទា បានដឹកនាំក្រុមការងារជំនាញ ចុះខេត្តបាត់ដំបងប្រមូលព័ត៌មាន ដើម្បីសិក្សាស្តីពី ការបង្កើតមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនថ្នាក់តំបន់ និងមណ្ឌលយុវនីតិសម្បទាថ្នាក់ខេត្ត និងចុះពង្រឹងគុណភាពសេវា និងការគ្រប់គ្រងមជ្ឈមណ្ឌល ដល់មជ្ឈមណ្ឌលព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន និងមជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹម ខេត្តបាត់ដំបង មានដូចខាងក្រោម៖
១. ជំរុញការងារពាក់ព័ន្ធនឹងដំណើរមជ្ឈមណ្ឌល ដើម្បីធានានូវនិរន្តរភាព
២. ជំរុញការផ្តល់សេវាជូនជនរងគ្រោះឱ្យមានប្រសិទ្ធភាព
៣. បានពិភាក្សា និងដោះស្រាយបញ្ហាប្រឈម។