កិច្ចប្រជុំក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្មលើកទី១ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្ដល់សេវាប្រកបដោយ និរន្តរភាព និងសមធម៌ដំណាក់កាលទី ២ (ACCESS 2)

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកមូលនិធិជនពិការ បានអញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្មលើកទី១ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្ដល់សេវាប្រកបដោយ និរន្តរភាព និងសមធម៌ដំណាក់កាលទី ២ (ACCESS 2) ដែលមានការចូលរួមពីលោក Connor Floyd លេខាស្ថានទូតអូស្ដ្រាលីនៅកម្ពុជា លោកស្រី សូហ្វាយអឺ ខេសុន ប្រធានកម្មវិធីACCESS ប្រធាននាយកដ្ឋានសុខុមាលភាពជនពិកា នៃក្រសួង ស.អ.យ. ក្រសួងសុខាភិបាល មូលនិធិជនពិការ មន្ទីរស.អ.យ. ខេត្តគោលដៅ អង្គការដៃគូរពាក់ព័ន្ធ មានអ្នកចូលរួមចំនួន ៤៣នាក់ ដែលប្រព្រឹត្តទៅនៅ សណ្ឋាគារភ្នំពេញ។

ព័ត៌មានជាប់ទាក់ទង