ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, slide kh, ព័ត៌មានថ្មីៗ

ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការដាក់ឱ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ។

mosvy
9 ខែ​កញ្ញា 2024

ភ្នំពេញ ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមាន បណ្ណសមធម៌នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះបានផ្តល់អនុសាសន៍មួយចំនួនទៅដល់មន្ត្រីក្រោមឱវាទក្រសួង និងផ្នែកពាក់ព័ន្ធ៖

(១) ស្នើរសុំក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមសហការគាំទ្រ និងសម្របសម្រួលដល់ដំណើរការនៃការអនុវត្តកម្មវិធីដើម្បីធានាបាននូវសង្គតិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិ និងនិរន្តរភាពនៃកម្មវិធី។

(២) រដ្ឋបាលរាជធានី ខេត្ត សូមបន្តជំរុញការអនុវត្តការផ្សព្វផ្សាយ និងពិនិត្យតាមដានជាប្រចាំ ដើម្បីធានាថា គ្រួសារដែលមានបណ្ណសមធម៌ និងសមាជិកងាយរងគ្រោះទទួលបានអត្ថប្រយោជន៍ពីកម្មវិធី។

(៣) មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរផែនការ មន្ទីរសុខាភិបាល និងសាខាមូលនិធិជាតិជំនួយសង្គម ត្រូវសហការគ្នាឱ្យបានស្អិតរមួត និងសម្របសម្រួលផ្តល់ការគាំទ្រឱ្យបានពេញលេញដល់តួអង្គប្រតិបត្តិករនៅថ្នាក់មូលដ្ឋាន ដើម្បីធានាឱ្យកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដំណើរការទៅដោយរលូន និងប្រក្រតី។

(៤) ប្រសិនបើត្រូវការការគាំទ្រ ឬអន្តរាគមន៍ចាំបាច់ សូមរាយការណ៍បន្ទាន់តាមដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីធានាដល់ការដោះស្រាយឱ្យបានទាន់ពេលវេលា ។

(៥) សូមរាយការណ៍អំពីលទ្ធផលជាប្រចាំ ស្របតាមយន្តការដែលបានអនុវត្តកន្លងមក។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026