ឯកឧត្ដម ជា សុមេធី អនុញ្ញាតឱ្យភារធារី នៃស្ថានទូតសហរដ្ឋអាមេរិក និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសម

នៅទីស្ដីការក្រសួង រសៀលថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឱ្យលោកស្រី Bridgette Walker ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិក និងលោកស្រី Kerry Pelzman ប្រធានបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងវឌ្ឍនភាពការងារកិច្ចការពារ និងការថែទាំកុមារនៅកម្ពុជា៕

ដោយ៖ ចាន់ សុភឿន

ព័ត៌មានជាប់ទាក់ទង