ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសថែទាំកុមារ និងជនមានពិការភាព

mosvy
12 ខែ​កញ្ញា 2024

វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសថែទាំកុមារ និងជនមានពិការភាព នៅតាមសហគមន៍ដល់គ្រូបង្គោលថ្នាក់ជាតិ និងរាជធានីខេត្ត ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រឹកថៃ្ងព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធិបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសថែទាំកុមារ និងជនមានពិការភានៅតាមសហគមន៍ដល់គ្រូបង្គោលថ្នាក់ជាតិ និងរាជធានីខេត្ត។ ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការបានចាត់ទុកវគ្គបណ្តុះបណ្តាលនេះថា ជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នាដើម្បី រៀនសូត្រ ពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព ចែករំលែកនូវបទពិសោធន៍ល្អៗបន្ថែមឱ្យមាន ភាពប្រសើរឡើងក្នុងការមើលថែ និងព្យាបាលកុមារពិការ និងជនមានពិការភាពពីដំណាក់ កាលមួយទៅដំណាក់កាលមួយ ការកសាងសមត្ថភាពគ្រូបង្គោលថ្នាក់ជាតិ ដើម្បីឱ្យការអនុវត្ត ការងារទទួលបានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026