ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ចូលរួមអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព”

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បានចូលរួមអបអរសាទរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ដែលសម្តេចទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

ឯកឧត្តម ជា សុមេធី បានលើកឡើងថា ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនដល់សម្តេច តេជោនាពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងជាការឆ្លើយ តបចំពោះកិច្ចខិតខំប្រឹងប្រែងលះបង់ដ៏ធំធេងរបស់សម្តេច ក្នុងការតស៊ូរំដោះប្រទេសជាតិពីរបប ប្រល័យពូជសាសន៍ និងការស្វែងរក ព្រមទាំងការពារសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ សម្រាប់សង្គមជាតិកម្ពុជាទាំងមូល ធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្នុងភាពសុខុដុមរម្យនា និងការ អភិវឌ្ឍ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន បានបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាប់ទាក់ទង