ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ AT-Scale ដឹកនាំដោយលោក Michael Allen

mosvy
17 ខែ​កញ្ញា 2024

ទីស្តីការក្រសួងស.អ.យ.៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ AT-Scale ដឹកនាំដោយ Michael Allen ទីប្រឹក្សាជាន់ខ្ពស់ បច្ចេកទេសជំនួយ នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)។ នៅក្នុងជំនួបនេះ ប្រតិភូ AT-Scale មានគោលបំណង ពិនិត្យផែនការរបស់គម្រោង និងស្វែងយល់អំពីតម្រូវការបន្ថែមទៀតរបស់ក្រសួងស.អ.យ. សម្រាប់លើកកម្ពស់ការផ្តល់សេវាជូនជនមានពិការភាពនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងដំណើរបំពេញបេសកកម្មនៅកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ប្រតិភូ ATscale នឹងធ្វើទស្សនកិច្ចសិក្សាទៅកាន់កន្លែងផ្តល់សេវា និងមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាមួយចំនួន។

សូមបញ្ជាក់ថានៅក្នុងជំនួបពិភាក្សាការងារនេះ ក៏មានវត្តមាន ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកគោលនយោបាយសង្គមកិច្ច ឯកឧត្តមអគ្គលេខាធិការរងនៃក្រុមប្រឹក្សាសកម្មភាពជនពិការ លោកនាយករងវិទ្យាស្ថានជាតិសង្គមកិច្ច លោកអនុប្រធានមូលនិធិជនពិការ លោកស្រីអនុប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ និងលោកប្រធានរោងចក្រផលិតឧបករណ៍សិប្បនិម្មិតនិងរណប បានអញ្ជើញចូលរួមផងដែរ។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026