ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបាន ចូលរួមកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់គម្រោងស្តីពីការពារសិទ្ធិស្ត្រី និងកុមារក្នុងបរិបទេសន្តរ ប្រវេសន៍ការងារ

សណ្ឋារគារសូហ្វីតែល ភ្នំពេញភូគីត្រា៖ នាព្រឹកថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងស.អ.យ. បានអញ្ជើញចូលរួមជាអនុប្រធានគណៈកម្មការប្រឹក្សាយោបល់ និងមុខការក្នុងការចាត់តាំង លោក យូ សុភ័ក្រ និង លោក ភីណូ ប្រធាននាយកដ្ឋាន ជាសមាជិកគណៈកម្មការប្រឹក្សាយោបល់ ក្នុងការអនុវត្តគម្រោងការពារសិទ្ធិស្ត្រីនិងកុមារក្នុងបរិបទទេសន្តរប្រវេសន៏ការងារនៅក្នុង ប្រទេសកម្ពុជាក្រោមការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ហ៊ូ វុឌ្ឍ រដ្ឋលេខាធិការ និងជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ (សហ ប្រធាននៃគណៈកម្មការប្រឹក្សាយោបល់គម្រោង) និងលោក Brayan Fornari ប្រធានផ្នែក សហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា (សហប្រធាននៃគណះកម្មការប្រឹក្សាយោបល់ គម្រោង)៕

ព័ត៌មានជាប់ទាក់ទង