ទីស្តីការក្រសួងស.អ.យ អគារម.ជ.ជ.៖ នាព្រឹកថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ម.ជ.ជ. លើកទី៦ អាណត្តិទី១ ត្រីមាសទី៣ ឆ្នាំ២០២៤ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ម.ជ.ជ. តំណាងក្រសួង ស្ថាប័ន ដែលជាអនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល និងលោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធនៃ ម.ជ.ជ.។
កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័ត លេីរបៀបវារៈចំនួន៤ ដូចខាងក្រោម៖
១. ការពិនិត្យវឌ្ឍនភាពការងាររបស់មូលនិធិជាតិជំនួយសង្គមប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤
២. ការពិនិត្យ និងអនុម័តលើសមាសភាពគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម
៣. ការពិនិត្យ និងអនុម័តសមាសភាពគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
៤. ការងារផ្សេងៗ៕