ឯកឧត្តម ជា សុមេធី អញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅ និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅ និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះ បណ្តាលអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋ លេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា សមាជិក ក្រុមប្រឹក្សាជាតិដើម្បីកុមារ អង្គការដៃគូ មន្ត្រីនៃផ្នែកពាក់ព័ន្ធ ឪពុកម្តាយ អាណាព្យាបាល កុមារ និង យុវជនមកពី ខេត្តបាត់ដំបង ក្រចេះ និងខេត្តព្រៃវែង សរុបចំនួន ១៦២នាក់៕

ព័ត៌មានជាប់ទាក់ទង