សិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់និងអន្តរជំនាន់-ពហុមុខងារ

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤

ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ បានដឹកនាំបើកសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់និងអន្តរជំនាន់-ពហុមុខងារនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកប្រធាននាយកដ្ឋាន និងលោក លោកស្រី ប្រធាន/តំណាង មន្ទីរ និងមន្រ្តីជំនាញ ស.អ.យ.ទាំង២៥រាជធានី-ខេត្ត អ្នកតំណាងនាយកប្រតិបត្តិ អង្គការមនុស្សចាស់និងសហការី និង អ្នកតំណាងកម្មវិធីសហប្រជាជាតិនិងសហការី និងក្រុមការងារ នៃនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន៕

ព័ត៌មានជាប់ទាក់ទង