ឯកឧត្តម ជា សុមេធី អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិ ជំនួយសង្គមខេត្តកែប និងសំណេះសំណាលជាមួយមន្ត្រីរាជការ

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកែប និងសំណេះសំណាលជាមួយ មន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីសាខាមូលនិធិជាតិជំនួយ សង្គម និងសាខាមូលនិធីជនពិការខេត្តកែប ដោយឯកឧត្តមរដ្ឋមន្ត្រី បានចូល រួមអបអរសាទរជាមួយលោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជាប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំនៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តកែប និងបានធ្វើពិធីប្រកាសចូលកាន់មុខ តំណែងជាផ្លូវការនាពេលនេះ ដើម្បីដឹកនាំការងារបន្តបំពេញតួនាទីជាសេនាធិការឱ្យក្រសួង និង មូលនិធិជាតិជំនួយសង្គមក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែប៕

ព័ត៌មានជាប់ទាក់ទង