ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

សិក្ខាសាលាពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងលើកទី២ នៃគោលការណ៍ណែនាំស្តីពី ការបង្កើតនិងគ្រប់គ្រងសមាគមមនុស្សចាស់និងអន្តរជំនាន់-ពហុមុខងារ។

mosvy
22 ខែ​តុលា 2024

រាជធានីភ្នំពេញ៖ នៅសណ្ឋាគារកាំបូឌីយ៉ាណា ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ បានដឹកនាំបើកសិក្ខាសាលា ពិនិត្យនិងពិគ្រោះយោបល់លើសេចក្តីព្រាងលើកទី២ នៃគោលការណ៍ណែនាំស្តីពី ការបង្កើតនិងគ្រប់គ្រងសមាគមមនុស្សចាស់និងអន្តរជំនាន់-ពហុមុខងារ ដោយមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ លោកស្រី អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច លោកប្រធាន នាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន លោក លោកស្រី តំណាងក្រសួងស្ថាប័នទាំង៣០,នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា និងសហការី លោកស្រីតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា និងសហការី និងក្រុមការងារ នៃនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន។គោលបំណង៖ ប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងលើកទី២ នៃគោលការណ៍ណែនាំស្តីពីការបង្កើតនិងគ្រប់គ្រងសមាគមមនុស្សចាស់និងអន្តរជំនាន់-ពហុមុខងារ៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026