ទីស្តីការក្រសួង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង ស.អ.យ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ អញ្ជើញចូលរួម ពិធីសំណះសំណាល និងប្រគល់រថយន្តពន្លត់អគ្គីភ័យ ជាមួយប្រតិភូនៃអង្គការ GO & Do International និងទីភ្នាក់ងារពន្លត់អគ្គីភ័យខេត្ត Gyeonggido នៃសាធារណរដ្ឋកូរ៉េ ដែលមានការអញ្ជើញចូលរួមពីលោក Son Yong Jun នាយកជំនួយសង្គ្រោះផ្នែកអគ្គីភ័យ នៃទីភ្នាក់ងារពន្លត់អគ្គីភ័យ Gyeonggi-do លោក Park Woo Hee ប្រធានអង្គការ GO & Do International លោកស្រី Lee You Jin នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការGO & Do International ឯកឧត្តម អគ្គនាយកដ្ឋានស្តារសម្បទា លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ លោក លោកស្រី អនុប្រធាននាយកដ្ឋាន តំណាងនាយកដ្ឋានពាក់ព័ន្ធ និងមានការបណ្តុះបណ្តាលអំពីបច្ចេកទេស និងការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជូនមន្ត្រីជំនាញ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។