ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួង បានដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលសេចក្តីព្រាងទី២ “សៀវភៅស សង្គមកិច្ច”

ទីស្តីការក្រសួងសង្គមកិច្ច៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួង ស.អ.យ. បានដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលសេចក្តីព្រាងទី២ “សៀវភៅស សង្គមកិច្ច” ។

គោលបំណងនៃកិច្ចប្រជុំ៖ (១)ប្រមូលមតិយោបល់ពីអង្គភាពទាំងអស់នៅក្នុងក្រសួងស.អ.យ.ក្នុងកម្រិតបច្ចេកទេសលើមាតិកា និងខ្លឹមសារនៃជំពូកនីមួយៗនៃសៀវភៅស សង្គមកិច្ច (២)បំពេញទិន្នន័យដែលខ្វះខាតនៅក្នុងសៀវភៅស សង្គមកិច្ច (៣)ទទួលបានការឯកភាពជារួមក្នុងកម្រិតអន្តរអគ្គនាយកដ្ឋាន មុននឹងឆ្លងអន្តរក្រសួង និងកម្រិតថ្នាក់ដឹកនាំ ដោយមានសមាសភាពចូលរួម៖

ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាតំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពក្រោមចំណុះក្រសួង ស.អ.យ.ប្រមាណ ៣៥ នាក់ ក្នុងនោះមានតំណាងអង្គការការីតាសកម្ពុជាក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រដល់កម្មវិធីនេះ។

សូមបញ្ជាក់ផងដែរថា សៀវភៅស សង្គមកិច្ចត្រូវបានចាប់ផ្តើមសិក្សារៀបចំនៅដើមឆ្នាំ២០២៤ ដោយគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍន៍គោលនយោបាយ ដើម្បីធ្វើជាឯកសារទឡ្ហីករណ៍ដ៏សំខាន់ក្នុងការប្រមូលផ្តុំទិន្នន័យនានាដែលឆ្លុះបញ្ចាំងពីតម្រូវការ និងការផ្គត់ផ្គង់សេវាសុខុមាលភាពសង្គមនៅកម្ពុជា មុននឹងរៀបចំគោលនយោបាយជាតិស្តីពីសង្គមកិច្ចនៅដើមឆ្នាំក្រោយ៕

ព័ត៌មានជាប់ទាក់ទង