ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាបរិយាបន្ននិងនវានុវត្តន៍ ហៅកាត់ថា អាយអែនអាយ Inclusive and Innovation Forum (InI) ក្រោមប្រធានបទ៖ ពិការភាពនិងបរិវត្តកម្មឌីជីថល

mosvy
7 ខែ​វិច្ឆិកា 2024

ហ្វីលីពីន÷ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតនិងចាត់តាំងពីសំណាក់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ, ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍសេវាពិការភាព នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញចូលរួមវេទិកាបរិយាបន្ននិងនវានុវត្តន៍ ហៅកាត់ថា អាយអែនអាយ Inclusive and Innovation Forum (InI) ក្រោមប្រធានបទ៖ ពិការភាពនិងបរិវត្តកម្មឌីជីថល ដើម្បីពិភាក្សានិងអនុម័តលើកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍន៍ផ្នែកព័ត៌មានវិទ្យាឌីជីថលនៅពេលអនាគតសម្រាប់ជនមានពិការភាព ស្របពេលដែលយុវជនមានពិការភាពនៃព្រះរាជាណាចក្រកម្ពុជា កំពុងធ្វើការប្រកួតប្រជែងវិញ្ញាសា eTool_Presentation, eTool_Spreadsheet, eLifeMap និង វិញ្ញាសា eCreative_IoT។

ក្នុងវេទិកានោះ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពកម្ពុជា បានធ្វើបទបង្ហាញអំពីការរៀបចំនឹងការប្រព្រឹត្តទៅនៃគណៈកម្មាធិការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពកម្ពុជា (The Global IT Challenge Committee for Youth with Disabilities in Cambodia) ជូនប្រតិភូជាតំណាងស្ថាប័ន រដ្ឋាភិបាល អង្គការនានា និងអ្នកពាក់ព័ន្ធពីបណ្តាទ្វីបនិងតំបន់ សរុបចំនួន ៩៨រូប មកពី ១៦ប្រទេស ដោយរៀបចំឡើងនៅសណ្ឋាគារឌឹម៉ានីឡា ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026