ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម វង សូត អញ្ជើញចុះសំណេះសំណាល ជាមួយគ្រួសារក្រីក្រ ខេត្តត្បូងឃ្មុំ

root
22 ខែ​កុម្ភៈ 2021

ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង អញ្ជើញចុះសំណេះសំណាល ជាមួយ គ្រួសារក្រីក្រ ដែលទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩  ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំវែង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ។

ក្នុងឱកាសសំណេះសំណាលនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីអនុវត្តន៍កម្មវិធីត្រូវខិតខំបម្រើសេវា ឲ្យទាន់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងជីវភាពខ្វះខាត សរុបទូទាំងប្រទេស ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សាច់ប្រាក់ជួយសម្រួលជីវភាពគ្រួសារក្រីក្រក្នុងវិបត្តិកូវីដ១៩នេះ កុំច្រណែនគ្នា និងចេះយោគយល់គ្នា បានតិចឬច្រើន ហើយត្រូវខិតខំស្វែងការងារ និងបង្កើតមុខរបរធ្វើ ក្នុងការសម្រួលនូវជីវភាពឲ្យកាន់តែល្អប្រសើរ ដើម្បីជាសផុតពីភាពក្រីក្រ។

ឈ្លាតឱនេះ ដើម្បីរួមចំណែក លើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឯកឧត្តម  បានចូលបច្ច័យចំនួន ៥០លានរៀលសម្រាប់ជួសជុលព្រះវិហារក្នុងវត្តរើល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មំផងដែរ៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026