HomeFeatured

Featured

ប្រធានគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិកោតសរសើរនិងវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ

ភ្នំពេញ៖ លោកស្រី អាន ម៉ារី ស្កេលតុន (Ann Marie SKELTON) ប្រធានគណៈកម្មាធិការសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ (UNCRC) បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ ពិសេសពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ។ ការថ្លែងរបស់លោកស្រី អាន ម៉ារី ស្កេលតុន បែបនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន...

មន្រ្តីជាន់ខ្ពស់សង្គមកិច្ចដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ JICA លើគម្រោងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ជួយដល់ជនរងគ្រោះពីការជួញដូរមនុស្ស

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ញ៉ឹក វណ្ណារ៉ា ដឹកនាំកិច្ចប្រជុំលើកទី១ នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមរបស់គម្រោងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ជួយដល់ជនរងគ្រោះដែលរួចពីការជួញដូរមនុស្ស ដែលមានការចូលរួមពីតំណាងជាន់ខ្ពស់នៃ JICA កម្ពុជា លោក Yanagawa Shinji និង ភាគីពាក់ព័ន្ធជាច្រើនរូបទៀត នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា...

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចចូលរួមក្នុងសន្និសីទប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីភាពជាអ្នកដឹកនាំឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី

ហ្សាកាតា÷ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្វ អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ទៅចូលរួមក្នុងសន្និសីទប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីភាពជាអ្នកដឹកនាំឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ សន្និសីទនេះ មានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់ចំនួន ២៤ប្រទេស និងបានលេីកឡេីងពិភាក្សាអំពី ទី១-ក្រមសីលធម៌អ្នកដឹកនាំ និងគ្រូបង្វឹក ទី២-សុវត្ថិភាពសុខភាពកីឡាករបញ្ញាខ្សោយ...

តំណាងក្រសួងសង្គមកិច្ចចូលរួមកម្មវិធីចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាជនដែលមានផ្ទុក HIV នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ បានអញ្ជើញចូលរួមកម្មពិធីចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាជនដែលមានផ្ទុក HIV នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ចំនួន ២២៧នាក់ ដែលជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ឆឺជី។ អំណោយសប្បុរសធម៌ទាំងនោះរួមមាន៖ អង្ករ...

គ្រួសារអតីតមន្ត្រីរាជការស៊ីវិលចំនួន ១៨សព នៅខេត្តស្វាយរៀង ទទួលប្រាក់របបសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល

ស្វាយរៀង÷ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហេង វង្សធារិទ្ធ គណនេយ្យករ តំណាងឯកឧត្តម សុឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងលោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង បានប្រគល់ប្រាក់របបសន្តិសុខសង្គមជូនគ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលចំនួន ១៨សព ដែលសរុបជាទឹកប្រាក់ចំនួន ១៦៨ ៧២០ ០០០៛...

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅកាន់មន្ត្រីនៃក្រសួងមហាផ្ទៃឲ្យពង្រឹងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងទប់ស្កាត់បញ្ហាគ្រឿងញៀននិងល្បែងស៊ីសង។ សម្ដេចបានលើកឡើងថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់គឺជាបញ្ញាសំខាន់ដែលទាក់ទងទៅនឹងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាមិនថាកូនប្រជាជន...

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ «ស្រមៃមើលឱកាស»

សៀមរាប៖ នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ៖ «ស្រមៃមើលឱកាស»។ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាប្រសិនជាមានស្ត្រីដឹកនាំកាន់តែច្រើននោះពិភពលោកកាន់តែស្រស់បំព្រងនិងកក់ក្ដៅជាងមុន។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងដោយជំរុញឲ្យមានការចូលរួមរបស់ស្ត្រីនិងក្មេងស្រីក្នុងសកម្មភាពសង្គមផ្សេងៗដើម្បីជំរុញនូវភាពក្លាហានក៏ដូចជាកិច្ចការនៅក្នុងសង្គមរបស់ស្ត្រី។ សម្ដេចមានប្រសាសន៍ថា៖ «ជាមួយនឹងការគាបសង្កត់ពីកត្តាសកម្មភាពផ្សេងៗដូចជាសង្គមប្រពៃណីសេដ្ឋកិច្ចកត្តាកង្វះការយល់ដឹង។...

ឯកឧត្តម ចាប តូ៖ កតញ្ញូគឺជាជំហានទីមួយនៃធម៌មនុស្ស

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ចាប តូ បានដឹកនាំជនមានពិការភាពចំនួន ៥០នាក់ចូលរួមក្នុងកម្មវិធី “មួយម៉ឺនអាល័យលើកទី៧ និងមហោស្រពអាហារបួស” ដើម្បីអបអរសាទរខួប៧០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ និងអបអរសាទរព្រះរាជសម្ភព គម្រប់៧០ព្រះវស្សា នៃសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា...

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចដឹកនាំមន្ត្រីជំនាញទាំង២៥រាជធានីខេត្តប្រជុំស្វែងរកដំណោះស្រាយជនមានពិការភាពច្រៀងតាមទីសាធាណៈ និងជនអនាថា

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមអ្នកនាំពាក្យរដ្ឋមន្ត្រី ឯកឧត្តម ឯម ច័ន្ទមករា រៀបចំកិច្ចប្រជុំមួយនារសៀលថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងដើម្បីស្វែងរកដំណោះស្រាយ ករណីជនមានពិការភាពច្រៀងតាមទីសាធារណៈ និងអ្នកលក់ដូរទំនិញផ្សេងៗ នៅតាមស្តុបនីមួយៗ។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្ត មានចំនួន ៧០រូប ស្រី...

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ភ្នំពេញ÷ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម បានដឹកនាំអង្គប្រជុំថ្នាក់ដឹកនាំនៃមូលនិធិជាតិជំនួយសង្គមដើម្បីពិនិត្យវឌ្ឍនភាពការងារកម្មវិធីជាតិជំនួយសង្គម លើរបៀបវារៈចំនួន៣គឺ៖ ១. ត្រៀមរៀបចំការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ២. ត្រៀមរៀបចំការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ៣. ការត្រៀមរៀបចំពិធីដាក់ឲ្យដំណើរការក្របខណ្ឌនៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅសាលប្រជុំ នៃទីស្តីការ ក្រសួងសង្គមកិច្ច...

ព័ត៌មានពេញនិយម