HomeFeatured

Featured

ក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «បណ្ណសម្គាល់ជនមានពិការភាព»

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យប្រើប្រាស់ «បណ្ណសម្គាល់ជនមានពិការភាព» ជូនដល់ជនមានពិការភាពនៅកម្ពុជា ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ជា សុមេធី និងលោកនាយកប្រចាំប្រទេសអង្គការយូនីសេហ្វ (Unicef) លោក វីល ផាកស៍ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក IGOR DRIESMANS...

អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច និងនាយកដ្ឋាននីតិកម្ម និងដោះស្រាយវិវាទសង្គមកិច្ច ប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីនៃការតាក់តែងលិខិតបទដ្ឋានគតិយុត្ត

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឃួន រ៉ានីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីនៃការតាក់តែងលិខិតបទដ្ឋានគតិយុត្ត។ កិច្ចប្រជុំនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណង ចំនួន ៨ចំណុចគឺ ១-បម្រើឱ្យប្រយោជន៍សាធារណៈ...

ពិធីបើកវគ្គបណ្តុះបណ្តាលលើគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងដំណើរការគ្រប់គ្រងករណី នៅស្រុកអូរយ៉ាដាវ

រតនគិរី៖ ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលលើគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងដំណើរការគ្រប់គ្រងករណីដល់អាជ្ញាធរ អ្នកផ្តល់សេវាមូលដ្ឋាន ដើម្បីផ្តល់សេវាសមស្របដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចាប់ពីថ្ងៃទី៣០...

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងទូតអឺរ៉ុបនៅកម្ពុជា សង្ឃឹមថាវិស័យពិការភាពនៅកម្ពុជានឹងមានការយកចិត្តទុកដាក់បន្ថែមកាន់តែខ្លាំងឡើង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Igor Driesmans បានជួបពិភាក្សាគ្នាមុនកម្មវិធីប្រកាសដាក់ឱ្យប្រើប្រាស់ «បណ្ណសម្គាល់ជនមានពិការភាព» ដល់ជនមានពិការភាព នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។ ភាគីទាំងពីរសង្ឃឹមរួមគ្នាថា វិស័យមានពិការភាពនៅកម្ពុជានឹងមានការយកចិត្តទុកដាក់បន្ថែមទៀត។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Igor Driesmans...

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ថ្វាយសារលិខិតបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិខួបទី ១៩ព្រះវស្សា

ភ្នំពេញ៖ ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិខួបទី១៩ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសូមព្រះបរមរាជានុញ្ញាត អភិវន្ទលំអោនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ថ្វាយចំពោះព្រះករុណាថ្លៃវិសេស...

រដ្ឋមន្ត្រីសង្គមកិច្ចឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញលើកទឹកចិត្តដល់ជ័យលាភីឈ្នះមេដាយពីការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានបច្ចេកវិទ្យាដល់មាត់ច្រកទ្វារយន្តហោះ

ភ្នំពេញ៖ យុវជនមានពិការភាពឈ្មោះ ចនពៅ ស៊ីរ៉ាណូ អាយុ ១៥ឆ្នាំ ពិការកាយសម្បទា បានទទួលជ័យជំនះឈ្នះបានមេដាយ Best (1st) ស្មើនឹងមេដាយមាស ចំនួន ១គ្រឿង លើវិញ្ញាសា eLifeMap លក្ខណៈជាឯកបុគ្គល។ ទន្ទឹមនេះ យុវជន ចនពៅ ស៊ីរ៉ាណូ អាយុ ១៥ឆ្នាំ ពិការកាយសម្បទា...

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ណែនាំកីឡាករប្រណាំងទូក ចូលរួមថែរក្សាសុខភាពដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួត

ព្រៃវែង៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន បានអញ្ជើញធ្វើអធិបតីភាពក្នុងពិធីប្រណាំងទូក «ង» ដែលចាប់ផ្តើមធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) មុខសាលាខេត្ត។ ថ្លែងក្នុងពិធីថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឯកឧត្តម ជា សុមេធី បានណែនាំឱ្យកីឡាករប្រណាំងទូកទាំងអស់ ត្រូវរក្សាសុខភាពឱ្យបានល្អប្រសើរ។ ឯកឧត្តម...

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្តម ឯក ក្រិត តំណាងរដ្ឋមន្ត្រី អញ្ចើញទស្សនកិច្ចសមាគមមនុស្សចាស់ និងធ្វើជាអធិបតីក្នុងទិវាមនុស្សចាស់នៅស្រុកបាណន់

បាត់ដំបង៖ ឯកឧត្តម ឯក ក្រិត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានទទួលបន្ទុកលើការងារគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ នាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន និងមជ្ឈមណ្ឌលជាតិគាំពារមនុស្សវ័យចាស់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមក្នុងកម្មវិធីទស្សនកិច្ចសមាគមមនុស្សចាស់នៅភូមិសសរពកឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង និងបានអញ្ជើញជាអធិបតីក្នុងពិធីវេទិកាមនុស្សវ័យចាស់លើកទី៣ នៅខេត្តបាត់ដំបង ដែលរៀបចំដោយអង្គការមនុស្សចាស់កម្ពុជា នាថ្ងៃទី២៧...

អបអរសាទរ! យុវជនមានពិការភាពកម្ពុជាទទួលបានមេដាយមាសក្នុងការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣

អាប៊ូដាប៊ី៖ យុវជនមានពិការភាពកម្ពុជាបានទទួលមេដាយមាសក្នុងការប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមេរ៉ាត។ ជាមោទកភាព លទ្ធផលប្រកាសនៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣នេះ យុវជនមានពិការភាពកម្ពុជាឈ្មោះ ចនពៅ ស៉ីរ៉ាណូ ទទួលបានមេដាយមាស លើវិញ្ញាសា eLifeMap ពីការប្រកួតរយៈពេល...

កិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

ទីស្តីក្រសួង៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ២០២៣ ឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍កែវផុស ក្រោមអធិបតីភាព ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមតំណាងមកពីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល...

ព័ត៌មានពេញនិយម