HomeFeatured

Featured

ឯកឧត្តម ជា សុមេធី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មាធិការជាតិ ដោះស្រាយបញ្ហាជនអនាថា (គ.ជ.អ)

រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា (គ.ជ.អ) បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជន អនាថា (គ.ជ.អ) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ ជាអភិបាលនៃគណៈអភិបាលរាជធានី...

ឯកឧត្តម ជា សុមេធី ដឹកនាំប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូក្រសួងចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគា ពាធ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃគ្រួសារសព។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី...

សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពិគ្រោះយោបល់ស្តីពី “ស្ថានភាពសិទ្ធិកុមារតាមបែបចូលរួមរបស់ក្លឹបកុមារ”

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង ស.អ.យ នាព្រឹកថ្ងៃសុក្រ ៨ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា អញ្ជើញជាអធិបតីបើក...

ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោងរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១០

ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានចូលរួមជាអធិបតី និងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយសមាគម និងអង្គការមិនមែន រដ្ឋាភិបាលចំនួន១០...

ឯកឧត្តម ជា សុមេធី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ញើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ បានធ្វើការពិភាក្សា និងឆ្លងលើរបៀបវារៈ (១) សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ (២)សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ (៣) បញ្ហាផ្សេងៗ ៕

ពិធីសំណះសំណាល និងប្រគល់រថយន្តពន្លត់អគ្គីភ័យ ជាមួយប្រតិភូនៃអង្គការ GO & Do International និងទីភ្នាក់ងារពន្លត់អគ្គីភ័យខេត្ត Gyeonggido នៃសាធារណរដ្ឋកូរ៉េ

ទីស្តីការក្រសួង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង ស.អ.យ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ អញ្ជើញចូលរួម ពិធីសំណះសំណាល...

យុវជនមានពិការភាព នាម ជឿម ដែលមានពិការភាពដៃខាងឆ្វេង និងជើងខាងស្តាំដោយសារ គ្រោះថ្នាក់រថភ្លើងកិន

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានចាត់តាំង ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកមូលនិធិជនពិការបានចុះជួបសួរសុខទុក្ខ និងផ្តល់អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រីរួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់យុវជនមានពិការភាព ឈ្មោះ នាម ជឿម អាយុ ១៨ឆ្នាំ ដែលមានពិការភាពដៃខាងឆ្វេង និងជើងខាងស្តាំដោយសារ គ្រោះថ្នាក់រថភ្លើងកិនកាលពីឆ្នាំ២០១៩...

ពិធីទស្សនកិច្ចនៅមជ្ឈមណ្ឌលភូមិកុមារ SOS

ក្រុងកំពត ខេត្តកំពត ៖ ព្រឹកថ្ងៃអង្គារ ២២ តុលា ២០២៤​ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងឯកឧត្ដម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាល...

ឯកឧត្ដម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាអំពី នីតិវិធីក្នុងការដោះស្រាយបញ្ហាបទល្មើស ពពោះជំនួស ដើម្បីជួញដូរទារក ដែលធ្វើឡើងដោយជនបរទេសនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងកិច្ចប្រជុំអំពីនីតិវិធីទៅលើការដោះស្រាយបញ្ហា បទល្មើសពពោះជំនួស ដើម្បីជួញដូរទារក។ ដោយមានគោលបំណង ទប់ស្ដាត់រាល់បទល្មើសជួញដូរមនុស្ស គ្រប់ទម្រង់ រួមទាំងរក្សាជីវិតទារកក្នុងផ្ទៃ ដែលជាជនរងគ្រោះរហូតដល់ពេលកើតដោយសុវត្តិភាព និងបង្ហាញអោយបរទេស មើលឃើញអំពីភាពខ្លាំងនៃសមត្ថកិច្ច និងច្បាប់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមការដឹកនាំកិច្ចប្រជុំដោយ...

ព័ត៌មានពេញនិយម