រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង ស.អ.យ នាព្រឹកថ្ងៃសុក្រ ៨ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា អញ្ជើញជាអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពិគ្រោះយោបល់ស្តីពី“ស្ថានភាពសិទ្ធិកុមារតាមបែបចូលរួមរបស់ក្លឹបកុមារ”
សិក្ខាខាងលើគោលបំណង
១/ ដើម្បីផ្សព្វផ្សាយលទ្ធផល និងសំណូមពរស្តីពី របាយការណ៍ពិគ្រោះយោបល់ស្តីពីស្ថានភាពសិទ្ធិកុមារតាមបែបចូលរួមរបស់ក្លឹបកុមារ។
២/ ដើម្បីពិភាក្សា និងរៀបចំផែនការឆ្លើយតបសំណូមពររបស់កុមារ ពីស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។
៣/ ធ្វើបច្ចុប្បន្នភាពនៃការឆ្លើយតបរបស់ស្ថាប័នពាក់ព័ន្ធលើការអនុវត្តសិទ្ធិកុមារក្នុងប្រទេសកម្ពុជា។













