Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម រដ្ឋមន្ត្រី វង សូត អញ្ជើញពិនិត្យដំណើរការ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២

ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា អញ្ជើញពិនិត្យមើលដំណើរការ នៃយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២ របស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជំនួយការ ទីព្រឹក្សា និងបុគ្គលិកជាប់កិច្ចសន្យា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានមកចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត។

សេចក្តីជូនដំណឹង

(ភ្នំពេញ) ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងផ្អាកដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៤ លើទី៣ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល០៦ (ប្រាំមួយ)ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៨ ខែមេសា ឆ្នាំ២០១១ ដោយយោងតាមលិខិតរបស របស់ទីស្តីការគណៈរដ្ឋមន្ត្រី។បើតាមសេចក្តីជូនដំណឹងនេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការឈប់សម្រាកនេះ នឹងមិនប៉ះពាល់ដល់ការទទួលបាននូវអត្ថប្រយោជន៍របស់បងប្អូនជាអ្នកទទួលផលឡើយ។...

ឯកឧត្តមរដ្ឋមន្ត្រី វង សូត អញ្ជើញចូលរួមប្រជុំតាមអនឡាញ

ទីីស្តីការក្រសួង៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំក្រុមការងារ ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ ស្តីអំពីយន្តការ និងនីតិវិធីនៃការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាលដើម្បីគាំពារប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ដោយមានការរៀបចំឡើងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនអតីតយុទ្ធជន

ត្បូងឃ្មុំ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និយុវនីតិសម្បទា អញ្ជើញជាអធិបតី បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះស៉ីណូវ៉ាក់ ជូនដល់អតីតយុទ្ធជនកម្ពុជា ជនពិការ និវត្តន៍ជន និងជនបាត់បង់សមត្ថភាពនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួនជាង៦៥៥នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជន នាពេលនេះស្របពេលដែលដំណើរការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩...

ឯកឧត្តមរដ្ឋមន្ត្រីសង្គមកិច្ចប្រាប់មន្ត្រីអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់រាជរដ្ឋាភិបាល

ទីស្តីការក្រសួង ៖ នាព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងអង្គភាព ក្រោមឱវាទក្រសួង។​ ក្នុងជំនួបនេះ ឯកឧត្តម បានដាស់តឿនយ៉ាងទទូច ឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសូងសុខាភិបាល ក៏ដូចជាបម្រាមនានា...

លទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ-១៩

នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទស អញ្ជើញពិនិត្យមើលដំណើរការ នៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ជំនួយការ ទីព្រឹក្សា និងបុគ្គលិកជាប់កិច្ចសន្យា របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានមកចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត។ តាមយុទ្ធនាការរយៈពេល ៦ ថ្ងៃ...

សេចក្តីជូនដំណឹង

ឯកឧត្តម វង សូត អញ្ចើញចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក

ព្រៃវែង៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា អញ្ចើញចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ស្ថិតក្នុងមូលដ្ឋានឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ថ្ងៃ ចន្ទ ទី ០១ ខែ មិនា ឆ្នាំ ២០២១ អត្ថបទ និងរូបភាពដោយ...

ព័ត៌មានពេញនិយម