ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយកម្មវិធីសិក្សា និងផែនការ មេសម្រាប់បណ្តុះបណ្តាលកម្លាំងសេវាសង្គម

mosvy
8 ខែ​តុលា 2024

នាទីស្តីការក្រសួង រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយកម្មវិធីសិក្សា និងផែនការមេសម្រាប់បណ្តុះបណ្តាលកម្លាំងសេវាសង្គម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានយូនីសេហ្វ និងនាយកបេសកកម្មនៃអង្គការ USAID ប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍​ ព្រមទាំងមន្ត្រីក្រោមឱវាទក្រសួងសរុបប្រមាណជិត​ ៣០០នាក់។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានគូសបញ្ជាក់ថា ជាការពិតណាស់កម្លាំងសេវាសង្គមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់សុខុមាលភាពកុមារ គ្រួសារ ក្រុមជនរងគ្រោះ និងងាយរងគ្រោះ ដោយកាត់បន្ថយបាននូវភាពក្រីក្រ កំណត់ គ្រប់គ្រងហានិភ័យ សម្របសម្រួលការទទួល និងផ្តល់សេវាគាំពារសង្គមកិច្ច ដើម្បីធានាថាបុគ្គលទាំងនោះទទួលបានសេវាសង្គម និងសុខុមាលភាពឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់ត្រូវការគ្រប់កាលៈទេសៈ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងន័យនេះ ចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាស្នូលនៃការកសាងកម្លាំងសេវាសង្គមកិច្ច និងក្លាយជាគន្លឹះក្នុងការលើកកម្ពស់យុត្តិធម៌ សង្គម ការកាត់បន្ថយការរើសអើង ការផ្លាស់ប្តូរឥរិយាបទសង្គមដែលមានគ្រោះថ្នាក់ ការការពារ និងឆ្លើយតបចំពោះអំពើហិង្សា ការរំលោភបំពាន ការមិនយកចិត្តទុកដាក់លើកុមារ និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ឆ្ពោះទៅសម្រេចបាននូវសង្គមមួយដែលមានបរិយាប័ន្នសម្រាប់កុមារ ជនពិការ និងក្រុមដែលបាត់បង់ឱកាស ហើយថា ស្ថិតនៅក្នុងដំណាក់កាលនៃការវិវឌ្ឍបច្ចុប្បន្ននេះ ក្រសួងបាន និងកំពុងបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ និងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះក្នុងនោះរួមមាន ផែនការយុទ្ធសាស្ត្រស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ២០២២-២០៣១ ផែនការយុទ្ធសាស្ត្រសម្រាប់ការបណ្តុះបណ្តាលកម្លាំងសេវាសង្គម ផ្តោតលើកិច្ចការពារកុមារ ២០២១-២០២៥ កម្មវិធីសិក្សា និងផែនការមេសម្រាប់បណ្តុះបណ្តាលកម្លាំងសេវាសង្គមដែលបាន និងកំពុងប្រកាសផ្សព្វផ្សាយនាពេលនេះ។

ឯកឧត្តម ជា សុមេធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារបច្ចេកទេសចម្រុះ ជាពិសេសវិទ្យាស្ថានជាតិសង្គមកិច្ច អង្គភាពជំនាញរបស់ក្រសួង អង្គការយូនីសេហ្វ និងអង្គការដៃគូពាក់ព័ន្ធ ដែលបានរួមចំណែកគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាក្នុងការបង្កើតកម្មវិធីសិក្សា និងផែនការមេសម្រាប់ បណ្តុះបណ្តាលកម្លាំងសេវាសង្គមនេះឡើង និងបានបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានសហការជាមួយអង្គការយូនីសេហ្វ ធ្វើការត្រួតពិនិត្យឡើងវិញលើការអនុវត្តការងារសង្គមកិច្ច ដោយផ្តោតលើសុខុមាលភាពកុមារ និងសុខុមាលភាពសាធារណៈតាំងពីឆ្នាំ២០១៤៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026