ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

មណ្ឌលព្យាបាលស្តារនីតិសម្បទា កែវផុសទទួលអំណោយឧបត្ថម្ភពីសប្បុរសជន

mosvy
1 ខែ​តុលា 2023

ខេត្តព្រះសីហនុ÷ មណ្ឌលព្យាបាលស្តារនីតិសម្បទា កែវផុសទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ចូលរួមតាមរយៈអគ្គនាយកនៃអគ្គនាយកស្តារសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សន សុផល។

នាថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣ លោក សន សុផល បានចូលរួមទទួលអំណោយរបស់សប្បុរសជន ឧបត្ថម្ភដល់មណ្ឌលព្យាបាលស្តារនីតិសម្បទា កែវផុស រួមមាន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ឧបត្ថម្ភ អង្ករ ៣០តោន ឧបត្ថម្ភមន្រ្តី ៤៩នាក់ ក្នុងម្នាក់ៗ ថវិកា ១០០ ០០០៛ (សរុប ៤ ៩០០ ០០០៛)។

ក្នុងនោះដែរ ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ទឹកប្រាក់ ១ ០០០ដុល្លា និងជ្រូក ២ក្បាល និងលោកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មខេត្ត មីជាតិ ១០០កេះ ត្រីខ ១០កេះ ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ទឹដោះគោខាប់ ១០កេះនំធុង ១០២ធុង និងថវិកា ១០ ០០០ ០០០៛ (ដប់លានរៀល)។

កាលពីថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី ក្នុងឱកាសសំណេះសំណាលជាមួយជនរងគ្រោះដែលទទួលសេវាបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលខាងលើ បានមានប្រសាសន៍លើកទឹកចិត្តដល់អ្នកដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀននៅកែវផុសឱ្យប្រឹងប្រែងហាត់កីឡា ហាត់ពត់លត់ដំខ្លួនឱ្យមានភាពអត់ធ្មត់ និងជឿជាក់ថាសង្គមមិនមានការរើសអើងដល់អ្នកដែលរងគ្រោះ ឬធ្លាប់ប្រើប្រាស់គ្រឿងញៀននោះឡើយ។

ជាមួយគ្នានេះ លោក ជា សុមេធី បានបង្ហាញនូវក្តីសង្ឃឹមថា ជនរងគ្រោះដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលជាតិកែវផុសនេះ នឹងឆាប់ជាសះស្បើយឆាប់បានជួបជុំគ្រួសារ និងផ្តាំផ្ញើរឱ្យបំភ្លេចរឿងចាស់ចោល ខិតខំកសាងអនាគតឱ្យក្លាយជាទំពាំងស្នងឬស្សី ក្លាយទៅជាមនុស្សល្អជាធនធានរបស់ប្រទេសជាតិ។

គួរឱ្យដឹងដែរថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្តនិងផ្អែកលើសហគមន៍ ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា នេះបានផ្តល់សេវាស្ដារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់អ្នកញៀនគ្រឿងញៀនឱ្យមាន ប្រក្រតីភាព និងទទួលបានចំណេះជំនាញ មុននឹងធ្វើសមាហរណកម្មទៅក្នុងសហគមន៍ និងក្រុមគ្រួសារវិញ អនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាសមាជិកអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រគល់ជូន៕

ព័ត៌មានជាប់ទាក់ទង

  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

    mosvy Author/
    9 ខែ​មេសា 2026