ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ឯកឧត្តម ឯម ច័ន្ទមករា អំពាវនាវឲ្យបន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាព ជនមានពិការភាពកម្ពុជា

mosvy
7 ខែ​តុលា 2023

ភ្នំពេញ៖ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានអំពាវនាវដល់គ្រប់ភាគីទាំងអស់បន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាពជនមានពិការភាពកម្ពុជា។

ថ្លែងនៅក្នុងពិធីបើកការប្រកួតបាល់ទាត់ សប្បុរសធម៌ ដើម្បីប្រមូលមូលនិធិជួយដល់បងប្អូនមនុស្សគ-ថ្លង់ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ពហុកីឡាដ្ឋានស្តាតចាស់) ល្ងាចថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងបានលើកស្ទួយដល់ជនមានពិការភាពនៅកម្ពុជាជាបន្តបន្ទាប់ រហូតដល់បង្កើតផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ បានធានាដល់ការចូលរួមសកម្មភាពសង្គមរួមមាន វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាក លម្ហែ និងសកម្មភាពផ្សេងៗទៀត។

ឯកឧត្តមបន្ថែមថា កន្លងមកនេះរាជរដ្ឋាភិបាលក៏បានបើកផ្តល់របបគោលនយោបាយជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍បានចំនួន ១៩ ៨៧៤នាក់ ដោយរបបសម្រាប់ ១២ខែ មានចំនួន ១២ ៦៣៨នាក់ និងរបបសម្រាប់ ៦ខែ មានចំនួន ៧ ២៣៦នាក់ ក្នុង ២៥រាជធានី ខេត្ត (ស្មើនឹង ៦០ក្រុង ស្រុក ខណ្ឌ)។

ជាមួយគ្នានេះឯកឧត្តមបានអំពាវនាវដល់គ្រប់ភាគីទាំងអស់បន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាព ជនមានពិការភាពកម្ពុជាដោយប្រែក្លាយផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងឯកសារគតិយុត្តទាំងឡាយពាក់ព័ន្ធនឹងពិការភាពឱ្យក្លាយជាការពិត។

ឯកឧត្តមបានសំដែងការពេញចិត្តចំពោះការឈឺឆ្អាលរបស់ក្រុមតារានៅកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ដើម្បីប្រមូលមូលនិធិជួយទៅដល់ជនមានពិការភាពគ-ថ្លង់នៅកម្ពុជានៅថ្ងៃសៅរ៍នេះ ដោយថាបានឆ្លុះបញ្ចាំងពីមិត្តភាពនិងសាមគ្គីភាពរបស់ប្រជាជនខ្មែរ ដែលរស់នៅក្រោមដំបូលនៃសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបានបង្ហាញអំពីការផ្តល់សិទ្ធិសេរីភាពក្នុងការចូលរួមដោយឥតរើសអើងនិងជាការលើកស្ទួយតម្លៃនិងសមត្ថភាពរបស់ជនមានពិការភាព ស្របតាមការធានារបស់ច្បាប់ជាតិ និងអន្តរជាតិ៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026