ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

នាយកដ្ឋានកិច្ចការពារកុមារ រៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីការអនុវត្ដប្រព័ន្ធគ្រប់គ្រងករណីកុមារតាមបច្ចេកវិទ្យា Primero ដល់មន្ត្រីមន្ទីរ ស.អ.យ. និងរដ្ឋបាលក្រុង ស្រុក ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប

mosvy
17 ខែ​កញ្ញា 2024

ខេត្ដសៀមរាប ៖ ថ្ងៃអង្គារ ១៥កេីត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការអនុវត្ដប្រព័ន្ធគ្រប់គ្រងករណីកុមារតាមបច្ចេកវិទ្យា Primero ដល់មន្ត្រីនៃមន្ទីរ ស.អ.យ. និងរដ្ឋបាលក្រុង ស្រុក ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីជំនាញនៃនាយកដ្ឋានកិច្ចការពារកុមារ អង្គការយូនីសេហ្វ ជាអ្នកសម្របសម្រួល (គ្រូឧទ្ទេស) និងមន្រ្ដីបង្គោលនៃមន្ទីរ ស.អ.យ.ខេត្ដ មន្រ្ដីបង្គោលនៃការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក នៃខេត្ដបន្ទាយមានជ័យ និងខេត្ដសៀមរាប ជាសិក្ខាកាម សរុបចំនួន ៣៣នាក់ ស្រី ១៣នាក់។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡេីងមានគោលបំណង៖ (១)រំលឹកឡើងវិញ និងទទួលបានចំណេះដឹងថ្មីៗអំពីការប្រើបា្រស់ប្រព័ន្ធគ្រប់គ្រងករណីកុមារតាមបច្ចេកវិទ្យា Primero។ (២)សិក្ខាកាមយល់ដឹងកាន់តែស៊ីជម្រៅអំពីករណីដែលចាត់ទុកជាករណីកិច្ចការពារកុមារ និងការគ្រប់គ្រងករណី។(៣)យល់ដឹងពីលំហូការងារក្នុងការអនុវត្ដនីតិវិធីប្រតិបត្ដិកិច្ចការពារកុមារ (SOPs)។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026