ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

តំណាងក្រសួងសង្គមកិច្ចនិងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមសិក្ខាសាលាភាពជាដៃគូសក្តានុភាពអន្តរក្រសួងរបស់ UNDP

mosvy
26 ខែ​កញ្ញា 2023

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឯម ច័ន្ទមករា និងឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាភាពជាដៃគូសក្តានុភាពអន្តរក្រសួង ដែលជាកិច្ចប្រជុំពិភាក្សាតុមូលកម្រិតឥស្សរជនជាន់ខ្ពស់ដៃគូរបស់កម្មវិធីអភិវឌ្ឍប្រចាំនៅកម្ពុជា UNDP នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភោគីត្រា ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារា អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងលោកស្រី Alissar Chaker តំណាងអង្គការកម្មវិធីអភិវឌ្ឍប្រចាំនៅកម្ពុជា UNDP ដើម្បីពិភាក្សាពិនិត្យលើការអនុម័តផ្នែកនយោបាយនៃកម្មវិធីអភិវឌ្ឍ UNDP។

ឯកឧត្តម ឯម ច័ន្ទមករា ក្នុងនាមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើរក្នុងកិច្ចប្រជុំនេះដើម្បីដាក់បញ្ជូលឈ្មោះរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ និងកិច្ចការពិការភាពទៅក្នុងសេចក្តីព្រាងឯកសារនេះ ចំនុចទី១២ ដែលបានថា UNDP នឹងចូលរួមចំណែកក្នុងការលុបបំបាត់របាំងរចនាសម្ព័ន្ធសម្រាប់ការដាក់បញ្ចូលសេដ្ឋកិច្ចសង្គម និងការពង្រឹងសិទ្ធិអំណាចដល់ស្ត្រី និងក្រុមជនក្រីក្រ (ឧ. យុវជន ជនមានពិការភាព ជនជាតិដើមភាគតិច និងប្រជាជនផ្សេងទៀតដែលបន្សល់ទុក) រួមទាំងតាមរយៈការគាំទ្រសេដ្ឋកិច្ចថែទាំ ពង្រីកការធានារ៉ាប់រងសង្គម ការពង្រឹងប្រព័ន្ធសុខាភិបាល។

កិច្ចប្រជុំនេះ អង្គការកម្មវិធីអភិវឌ្ឍន៍ UNDP ប្រចាំនៅកម្ពុជារៀបចំឡើងដើម្បីពិនិត្យលើការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤-២០២៨ ដែលនឹងផ្អែកលើលទ្ធផលកន្លងមក និងកំណត់ការរួមចំណែករបស់ UNDP ក្នុងការជំរុញអាទិភាពជាតិដូចដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងស្របតាមក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។

ទេសរដ្ឋមន្ត្រី និងអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ឯកឧត្តមឈៀង យ៉ាណារ៉ា មានប្រសាសន៍បើកកិច្ចប្រជុំនោះ ការចូលរួមប្រកបដោយបរិយាប័ន្ននេះ បានឆ្លុះបញ្ចាំងយ៉ាងល្អិតល្អន់ពីកិច្ចសហការដ៏រឹងមាំ និងបន្តគាំទ្ររបស់ UNDP និងគ្រួសាររបស់អង្គការសហប្រជាជាតិទាំងមូល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយរដ្ឋាភិបាលក្នុងអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា យើងដឹងហើយថា វដ្តនៃកម្មវិធីបច្ចុប្បន្ន CPD ២០១៩-២០២៤ មកដល់ចុងឆ្នាំនេះ អង្គការ UNDP បាននិងកំពុងបង្កើត CPD របស់ខ្លួនសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ២០២៤-២០២៨ តាមរយៈវិធីសាស្រ្តចូលរួមដោយរួមបញ្ចូល ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងដោយរាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានជាប់ទាក់ទង

  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

    mosvy Author/
    9 ខែ​មេសា 2026