ពិធីចែកអំណោយរបស់រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្ត្រីមេម៉ាយ ជនមានពិការភាព កុមារកំព្រា និងគ្រួសាររងផលប៉ះពាល់ពីគ្រោះធម្មជាតិ

ស្ទឹងត្រែង÷ ព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទាខេត្តស្ទឹងត្រែង បានរៀបចំពិធីចែកអំណោយរបស់រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្ត្រីមេម៉ាយ ជនមានពិការភាព កុមារកំព្រា និងគ្រួសាររងផលប៉ះពាល់ពីគ្រោះធម្មជាតិ ចំនួន ២៥៥គ្រួសារ មកពីសង្កាត់ទាំង៤ នៃរដ្ឋបាលក្រុងស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងលោកអភិបាលនិងអភិបាលរងក្រុងស្ទឹងត្រែង អំណោយរួមមាន អង្ករ ២៥គ.ក្រ មីជាតិ ១កេះ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១យួរ និងភួយ១ ផងដែរ៕

ព័ត៌មានជាប់ទាក់ទង