ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចចូលរួមក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស នៅខណ្ឌដង្កោ និងខណ្ឌមានជ័យ

mosvy
3 ខែ​តុលា 2023

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចចូលរួមក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស នៅខណ្ឌដង្កោ និងខណ្ឌមានជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី៣ ខែតុលា ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នៅតាមរោងចក្រ សហគមន៍នៅខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនៅខណ្ឌមានជ័យ រាជធានីភ្នំពេញនាព្រឹកនេះ មានបងប្អូនកម្មករនិយោជិតចូលរួមចំនួន ១៨ ០៩៩នាក់ ដែលមានស្ត្រីមានផ្ទៃពោះ មានចំនួន ៦៨៩នាក់ មកពី ២២រោងចក្រ ក្នុងនោះរោងចក្រកាត់ដេរចំនួន១៨ ផលិតផលធ្វើដំណើរ និងកាបូប ចំនួន២ ដេរស្បែកជើងចំនួន១ និងរោងចក្រផលិតឆ័ត្រ ចំនួន១។

*** ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលពាក់ព័ន្ធ នឹងក្រសួងសង្គមកិច្ចរួមមាន៖

១-ការអនុវត្តរបស់រាជរដ្ឋាភិបាលចំពោះការអនុវត្តប្រព័ន្ធជំនួយសង្គមដែលឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងគ្រួសាររងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។

២-ករណីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានជួយសង្គ្រោះស្ត្រីខ្មែរចំនួន ៦នាក់ ដែលត្រូវបានជនខិលខូចបោកប្រាស់ទៅធ្វើការនៅខេត្តបកែ ប្រទេសឡាវ។

ក្នុងឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រប់ក្រសួងស្ថាប័នរកឱ្យឃើញនូវបញ្ហាមុន (ករណីអសកម្ម) មុនសម្តេចបវរធិបតី បញ្ជូនទៅគ្រប់រដ្ឋមន្ត្រី ឬប្រធានស្ថាប័នល្អជាង។ និងបានណែនាំឱ្យត្រូវធ្វើការបកស្រាយជូនប្រជាជនភ្លាមៗ ហើយតាមយកចិត្តទុកដាក់ដោះស្រាយលើការគ្រប់កិច្ចការតាមសាមីក្រសួង-ស្ថាប័ន។ គ្រប់ស្ថាប័នរួមគ្នាធ្វើដោយមិនត្រូវឱ្យនាយករដ្ឋមន្ត្រីធ្វើជាអ្នកនាំពាក្យរបស់ក្រសួង ស្ថាប័នឡើយ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាសម្ដេចមិនបានសម្រាកនោះទេរហូតដល់ម៉ោង ១២កណ្ដាលយប់ ក៏ព្រោះសម្ដេចនៅតែតាមដានអំពីព័ត៌មាន និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។

សម្ដេចបានលើកឡើង ថាសម្ដេចបានទទួលដឹងព័ត៌មានទាំងអស់ក៏ប៉ុន្តែសម្ដេចនិងលូកដៃទៅក្នុងអង្គភាពជំនាញនោះទេគ្រាន់តែបញ្ជាឲ្យអង្គភាពទាំងនោះពិនិត្យ។

ថ្លែងក្នុងជំនួបជាមួយកម្មករជិត ២ម៉ឺននាក់ក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ៍ ទី៣ ខែតុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានការងារមួយចំនួនសម្ដេចធ្វើផ្ទាល់ និងមួយចំនួនទៀតសម្ដេចបានបញ្ជាពីលើទៅអង្គភាពជំនាញឲ្យពិនិត្យ ពន្យល់ និងបកស្រាយ។ សម្ដេចថានេះជាការធ្វើនយោបាយរបស់សម្ដេចដោយតម្រូវឲ្យអង្គភាពជំនាញត្រូវមានទំនួលខុសត្រូវលើការងារខ្លួន និងពលរដ្ឋ។

សម្ដេចថា៖ «ទោះខ្ញុំមិនចេញធ្វើផ្ទាល់ខ្ញុំតាមដានរហូតអាជ្ញាធរពាក់ព័ន្ធត្រូវតែធ្វើ»។
សម្ដេចបានលើកឡើងថា មានការងារជាច្រើនដែលសម្ដេចបានធ្វើទាក់ទងទៅនឹងបញ្ហាពន្ធដារ បញ្ហានៃការលួចចម្លងប្រាសាទអង្គរវត្ត បញ្ហានៃការតវ៉ារវាងប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួន ដែលទាំងអស់នេះសម្ដេចទុកឱកាសឲ្យស្ថាប័នជំនាញធ្វើការដោះស្រាយនិងបកស្រាយទៅកាន់ប្រជាពលរដ្ឋ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចអធិបតី ហ៊ុន ម៉ាណែត នឹងអាចមានវិធានការថ្មីទាក់ទងជាមួយនឹងការបន្ធូរបន្ថយពន្ធដារសម្រាប់អ្នករកស៉ីបន្ទាប់ពីបានជួបជាមួយអ្នករកស៉ីនៅខែវិច្ឆិការួច។

ថ្លែងក្នុងជំនួបជាមួយកម្មករជិត ២ម៉ឺននាក់ក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ៍ ទី៣ ខែតុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថារឿងពន្ធនេះសម្ដេចធិបតីបានគិតតាំងពីដើមអាណត្តិរួចមកហើយ ដោយគ្រាន់តែរង់ចាំពេលវេលាសមស្របមួយប៉ុណ្ណោះ។

ជាមួយគ្នានេះសម្ដេចធិបតីបានបញ្ជាក់ថារដ្ឋាភិបាលថ្មីនឹងមិនបង្កើតពន្ធថ្មី ឬតម្លើងពន្ធដែលមានស្រាប់នោះទេ៕

ព័ត៌មានជាប់ទាក់ទង

  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

    mosvy Author/
    9 ខែ​មេសា 2026