ភ្នំពេញ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំប្រឹក្សាយោបល់អាស៊ាន ស្តីពីបង្កើតគោលការណ៍ថ្នាក់តំបន់នៃតួនាទីកម្លាំងសេវាសង្គមក្នុងផ្នែកកិច្ចគាំពារសង្គម និងគោលការណ៍អាទិភាពផ្សេងទៀត នៅសណ្ឋាគាកាំបូឌីយ៉ាណា។