ភ្នំពេញ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងុនីតិសម្បទា បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ_១៩ សម្រាប់ជុំទី៥ លើកទី៣ ដែលបានអនុវត្តចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ និងការបើកសាច់ប្រាក់ជុំទី៦ លើកទី១ ដែលនឹងអនុវត្តចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។