លោក ថេង ឆវីរិទ្ធ អគ្គនាយករង តំណាងឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច អញ្ជេីញចូលរួមបេីកពិធីប្រកាសជាផ្លូវការ និងដាក់ឱ្យប្រេីប្រាស់របាយការណ៍ស្រាវជ្រាវ និងកិច្ចប្រជុំលេីកទី២៤ ដៃគូគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង

រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ថេង ឆវីរិទ្ធ អគ្គនាយករង តំណាងឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច បានអញ្ជើញជាអធិបតីភាពក្នុងពិធីបេីកពិធីប្រកាសជាផ្លូវការ និងដាក់ឱ្យប្រេីប្រាស់របាយការណ៍ស្រាវជ្រាវ និងកិច្ចប្រជុំលេីកទី២៤ ដៃគូគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង ដោយមានការចូលរួម ពីក្រសួង ស.អ. យ ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវ: ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នពាក់ព័ន្ធ លោកជំទាវប្រធានគ.ក.ស.ក និងតំណាងក្រុមការងារកិច្ចការពារកុមាររាជធានី ខេត្តទាំង ៩ និងមន្ទីរស.អ.យ រាជធានី ខេត្តទាំង ៩ ដៃគូម្ចាស់ជំនួយ និងអង្គការដៃគូរសរុបចំនួនប្រមាណ ៨០នាក់។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងៈ

-ដេីម្បីអបអរសាទរការដាក់ឱ្យប្រេីប្រាស់ជាផ្លូវការឯកសារស្រាវជ្រាវ ដេីម្បីរួមចំណែកដល់ការពង្រឹងប្រព័ន្ធ និងគាំទ្រដល់ការថែទាំកុមារដោយសាច់ញាតិ និងឪពុកម្ដាយធម៌ ក៏ដូចជាមេរៀនដែលទទួលបានពីការអនុវត្តការបង្វែរ និងបិទមណ្ឌលថែទាំកុមារក្នុងប្រទេសកម្ពុជា។

-ដេីម្បីធ្វេីបច្ចុប្បភាពពីការអនុវត្តគម្រោង ផ្តោតលេីវឌ្ឍនភាពកិច្ចសហការអង្គការដៃគូខេត្តគោលដៅពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ។

-ដេីម្បីចែករំលែកគោលនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាល ទាក់ទងនឹងការងារកិច្ចការពារ និងថែទាំកុមារ នៅកម្ពុជា និងផែនការបន្ត សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ

ព័ត៌មានជាប់ទាក់ទង