ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកិច្ចប្រជុំត្រៀមរៀបចំ “ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤” ក្រោមការដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួង គ.ជ.ប.ជ. ។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិភាក្សា និងឯកភាពទាំងអស់គ្នាក្នុងចំនុចធំៗ៤៖ (១) ប្រធានបទគោលសម្រាប់ទិវាជាតិ១២ធ្នូ២០២៤ (២) ឯកភាពទៅលើការអញ្ជើញសមាសភាពបន្ថែម(៣) ការបន្ថែមពាក្យស្លោក និង(៤) សុំឪ្យក្រសួងនិងស្ថាប័នសម្រួលទៅលើលិខិតអញ្ជើញមុន១អាទិត្យសម្រាប់ធ្វើការរៀបចំ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្ដម លោកជំទាវ និងមន្រ្តីពាក់ព័ន្ធផ្សេងទៀតសរុបចំនួន ៣០រូប (ស្រី១១រូប)៕