Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ចូលរួមជាកិត្តិយសក្នុងការកាត់វិញ្ញាសារប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ របស់និស្សិតជំនាន់ទី ៩ ដែលប្រព្រឹត្តទៅរយះពេលមួយរសៀល មាន ៣ វិញ្ញាសារ

នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិសង្គមកិច្ច ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់តាំង ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ចូលរួមជាកិត្តិយសក្នុងការកាត់វិញ្ញាសារប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ របស់និស្សិតជំនាន់ទី ៩ ដែលប្រព្រឹត្តទៅរយះពេលមួយរសៀល មាន ៣ វិញ្ញាសារ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ...

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣

ភ្នំពេញ៖ ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ជាមួយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងអ្នកពាក់ព័ន្ធ សណ្ឋាគារប៉ូឡូវ៉ៃ...

ឯកឧត្តម ជា សុមេធី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ញើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ បានធ្វើការពិភាក្សា និងឆ្លងលើរបៀបវារៈ (១) សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ (២)សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ (៣) បញ្ហាផ្សេងៗ ៕

ពិធីសំណះសំណាល និងប្រគល់រថយន្តពន្លត់អគ្គីភ័យ ជាមួយប្រតិភូនៃអង្គការ GO & Do International និងទីភ្នាក់ងារពន្លត់អគ្គីភ័យខេត្ត Gyeonggido នៃសាធារណរដ្ឋកូរ៉េ

ទីស្តីការក្រសួង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង ស.អ.យ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ អញ្ជើញចូលរួម ពិធីសំណះសំណាល...

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ

ទំនប់អូរតេធិបតី ស្រុកអូររាំង ខេត្តមណ្ឌលគិរី​ ៖​ព្រឹកថ្ងៃព្រហស្បតិ៍ ២៤ តុលា ២០២៤ ​ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។...

ឯកឧត្តម តាំងជុងលី រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំគណ:កម្មការរៀបចំការប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ របស់និស្សិតជំនាន់ទី ៩

នៅរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិសង្គមកិច្ច ដោយមានការអនុញាតិដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម តាំងជុងលី រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំគណ:កម្មការរៀបចំការប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ របស់និស្សិតជំនាន់ទី ៩ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ បន្ទាប់ពីការបែងចែកតួនាទី ភារកិច្ចទទួលខុសត្រូវតាមគណ:កម្មការនីមួយៗ សំដៅទទួលបានលទ្ធផលល្អ រលូន និងប្រសិទ្ធភាព។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់...

ឯកឧត្តម ញឹក វណ្ណារ៉ា ចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាកម្រិតបច្ចេកទេសករណីពពោះជំនួសរបស់ ស្ត្រីជនជាតិហ្វីលីពីន

រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសករណីពពោះជំនួសរបស់ស្ត្រីជនជាតិហ្វីលីពីននៅ កម្ពុជា នាទីស្តីការក្រសួងមហាផ្ទៃ។ សូមជម្រាបជូនថា មានករណីស្ត្រីពពោះជំនួសជាជនជាតិហ្វីលីពីនចំនួន១៣នាក់ ហើយស្ថាន ទូតហ្វីលីពីនមានបំណងនាំស្ត្រីទាំងនោះត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីចង់ឲ្យកូនដែលនៅ ក្នុងផ្ទៃរបស់ពួកគេកើតមកមានសញ្ជាតិរបស់ខ្លួន ដែលកិច្ចប្រជុំនាពេលនេះគឺមានគោលបំណង ឲ្យគណះកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.)...

យុវជនមានពិការភាព នាម ជឿម ដែលមានពិការភាពដៃខាងឆ្វេង និងជើងខាងស្តាំដោយសារ គ្រោះថ្នាក់រថភ្លើងកិន

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានចាត់តាំង ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកមូលនិធិជនពិការបានចុះជួបសួរសុខទុក្ខ និងផ្តល់អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រីរួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់យុវជនមានពិការភាព ឈ្មោះ នាម ជឿម អាយុ ១៨ឆ្នាំ ដែលមានពិការភាពដៃខាងឆ្វេង និងជើងខាងស្តាំដោយសារ គ្រោះថ្នាក់រថភ្លើងកិនកាលពីឆ្នាំ២០១៩...

សិក្ខាសាលាផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពស្ថាប័នក្រោមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥

ខេត្តបាត់ដំបង៖ ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម យៀប ម៉ាលីណូ ជាតំណាង ឯកឧត្តម ស៊ូនី...

ពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប២ឆ្នាំ ឧទ្ទិសកុសលជូន ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក សារ៉ាត ច័ន្ទវីរៈ

ព្រឹកថ្ងៃពុធ ២៣ តុលា ២០២៤​ ៖ ​ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប២ឆ្នាំ ឧទ្ទិសកុសលជូន ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក សារ៉ាត ច័ន្ទវីរៈ ដែលត្រូវជាកូនបង្កើត ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ។...

ព័ត៌មានពេញនិយម