ឯកឧត្តមរដ្ឋមន្រ្តី ដឹកនាំមន្រ្តីក្រោមឱវាទក្រសួងជាង១៨០០នាក់ ធ្វើតេស្ដរកសារធាតុញៀនទទួលបានលទ្ធផលអវិជ្ជមានទាំងអស់

ទីស្ដីការក្រសួង ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា ប្រមាណជាង ១៨០០នាក់ បានចូលរួមធ្វើតេស្ដរហ័សរកសារធាតុញៀន ដោយបានទទួលទ្ធផលតាមការរំពឹងទុក គឺអវិជ្ជមានទាំងអស់។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំការធ្វើតេស្តរហ័សរកសារធាតុញៀនជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា ក្រោមឱវាទក្រសួងនាពេលនេះ ចំនួន២ថ្ងៃ គឺថ្ងៃទី៣-៤ ខែកក្កដា ឆ្នាំ២០២៤ ដែលបង្ហាញពីការចូលរួមអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០១ បប ស្ដីពីការដាក់វិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសពាក់ព័ន្ធទៅនឹងការបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាក្រោមឱវាទក្រសួង។

ព័ត៌មានជាប់ទាក់ទង