HomeFeatured

Featured

អភិបាលរាជធានីភ្នំពេញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនិងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល

ភ្នំពេញ÷ នាព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់ រាជរដ្ឋាភិបាល។  កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី គណៈដឹកនាំទីចាត់ការរដ្ឋបាលរាជធានីភ្នំពេញ លោក លោកស្រីអភិបាលខណ្ឌទាំង១៤ លោក លោកស្រីប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ ចៅសង្កាត់រង មន្ត្រីទទួលបន្ទុកកម្មវិធីតាមមូលដ្ឋានសង្កាត់ទាំង ១០៥សង្កាត់...

ពលករខ្មែរនៅក្រៅប្រទេស អាចធ្វើលិខិតឆ្លងដែននៅប្រទេសដែលខ្លួនបម្រើការ ខណៈគ្រោងបើកដំណើរនៅដើមឆ្នាំ២០២៤

ប៉ោយប៉ែត៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យពលករខ្មែរនៅក្រៅប្រទេសអាចធ្វើលិខិតឆ្លងដែន ឬពន្យារលិខិតឆ្លងដែន នៅតាមស្ថានទូតខ្មែរប្រចាំនៅប្រទេសដែលពួកគេបម្រើការងារ ដោយចាប់ផ្តើមបើកដំណើរការចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តទៅ។ ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មជ្ឈមណ្ឌលសំចតនិងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត» នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថាដូច្នេះថា៖ «ជាពិសេសពលករដែលធ្វើការនៅក្រៅប្រទេស...

ឧបនាយករដ្ឋមន្ត្រី ស សុខា ថាកម្ពុជាគាំទ្រការធ្វើចំណាកស្រុកទៅធ្វើការដោយសុវត្ថិភាព តែត្រូវរក្សាតុល្យភាពកម្លាំងពលកម្មក្នុងស្រុក

បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ថាកម្ពុជាគាំទ្រការធ្វើចំណាកស្រុកទៅធ្វើការដោយសុវត្ថិភាព តែទោះជាយ៉ាងណាក៏ត្រូវតែរក្សាតុល្យភាពកម្លាំងពលកម្មក្នុងស្រុកផងដែរ ដោយថាបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍ដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមដែលនឹងផ្ដល់ការងារកាន់តែច្រើនទៅដល់ប្រជាពលរដ្ឋនៅក្នុងស្រុកតែម្ដង ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុង ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថារដ្ឋាភិបាលកម្ពុជាផ្ដាជ្ញាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស និងបទល្មើសនានាដែលកើតឡើងពីកាតធ្វើទេសន្តរប្រវេសន៍ខុសច្បាប់។ ឯកឧត្តមថាដោយហេតុនេះហើយ ទើបបានជារាជ រដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយបណ្តាប្រទេសនានាដូចជា ប្រទេសចិន...

រដ្ឋមន្ត្រីមហាផ្ទៃប្ដេជ្ញាទប់ស្កាត់និងបង្ក្រាបអំពើជួញដូរមនុស្សឱ្យបានកាន់តែខ្លាំងក្លា

​ ​ បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានប្រកាសបង្កើនកិច្ចសហការជាមួយរាជរដ្ឋាភិបាលថៃ និងបណ្តាប្រទេសដទៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។ ឯកឧត្តមថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបអំពើទាំង នោះឱ្យបានកាន់តែខ្លាំងក្លា ដោយមិនអនុញ្ញាតឱ្យជនល្មើសរួចខ្លួនឡើយ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ថា...

៩ខែ ឆ្នាំ២០២៣ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកដែលបញ្ជូនត្រឡប់ពីថៃជាង ១ម៉ឺន៦ពាន់នាក់

បន្ទាយមានជ័យ៖ ក្នុងរយៈពេល ៩ខែនៃឆ្នាំ ២០២៣ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកដែលបញ្ជូនត្រឡប់ពីថៃចំនួន ១៦ ៣៤៩នាក់ ក្នុងនោះពលរដ្ឋដែលរងគ្រោះពីការជួញដូរមនុស្សមាន ១៣៦នាក់។ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឯកឧត្តម ជា សុមេធី បានថ្លែងឲ្យដឹងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នេះថា ក្នុងចំណោមពលករចំណាកស្រុកដែលបញ្ជូនក្រឡប់មកពីប្រទេសថៃ ១៦ ៣៤៩នាក់នោះមានស្រី ៨ ០៤៥នាក់ ប្រុស៦ ៨៤៩នាក់...

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ជាសមិទ្ធផលថ្មីនៃវិស័យសង្គមកិច្ច ផ្តោតសំខាន់លើកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស 

​ ​បន្ទាយមានជ័យ៖ រដ្ឋមន្រ្តីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី លើកឡើងថាពិធីសម្ពោធមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ជាសក្ខីភាពបង្ហាញនូវវឌ្ឍនភាព និងសមិទ្ធផលថ្មីមួយបន្ថែមទៀត លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលផ្តោតសំខាន់លើកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស។ ឯកឧត្តម ជា សុមេធី ថ្លែងដូចនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣...

រដ្ឋមន្ត្រីសង្គមកិច្ចផ្ញើសារជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៦៩ ឈានចូល ៧០ឆ្នាំ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានផ្ញើសារគោរពជូនពរនៃថ្ងៃចម្រើនជន្មាយុ គម្រប់៦៩ ឈានចូល ៧០ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងសារលិខិតនោះឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅគោរពជូន ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាវីរជនស្ត្រីដ៏ឆ្នើមរបស់កម្ពុជា ប្រកបដោយសីលធម៌ គុណធម៌ ទេពកោសល្យ និងភាពជាគំរូដ៏ឧត្តុង្គឧត្តមក្នុងការដឹកនាំចលនាកាកបាទក្រហមកម្ពុជាឱ្យទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់...

ពិធីចុះអនុស្សារណៈយោគយល់នៃរវាងមជ្ឈមណ្ឌលជាតិស្រាវជ្រាវសម្រាប់ជំនួយបច្ចេកទេសស្តារនីតិសម្បទានៃសាធារណៈរដ្ឋប្រជាមានិតចិន និងមូលនិធិជនពិការ

ភ្នំពេញ៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Ma Fangling ប្រធានផ្នែកវិស្វករនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវសម្រាប់ជំនួយបច្ចេកទេសស្តារនីតិសម្បទានៃសាធារណៈរដ្ឋប្រជាមានិតចិន បានដឹកនាំក្រុមការងារមកទស្សនៈកិច្ចសិក្សា និងចុះអនុស្សរណៈ ជាមួយមូលនិធិជនពិការ លើការលើកកម្ពស់កិច្ចសហប្រតិ្តបត្តិការ និងការផ្តោតលើផលិតផលស្រាវជ្រាវ ជាមួយនិងការអភិវឌ្ឍន៍ បណ្តុះបណ្តាលការផ្លាស់ប្តូរបច្ចេកវិទ្យានៅក្នុងឧបករណ៍ជំនួយនីមួយៗ។ គោលបំណងអនុស្សរណៈនៃការយោគយល់គ្នានេះគឺធ្វើឱ្យប្រសើរកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមករវាងភាគីទាំងពីរដែលពាក់ព័ន្ធទៅការស្រាវជ្រាវផលិតផលជាមួយការអភិវឌ្ឍន៍បណ្តុះបណ្តាលបុគ្គលិក ការផ្លាស់ប្តូរបទពិសោធន៍ និងគម្រោងផ្សេងទៀតនៅក្នុងផ្នែកឧបករណ៍ជំនួយនីមួយៗ ដោយឈរលើគោលការណ៍សាមគ្គីភាព ការពិគ្រោះយោបល់ស្មើភាព និងអត្ថប្រយោជន៍ទៅវិញទៅមក។ ជាមួយគ្នានេះប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះទស្សនៈកិច្ចនៅរោងចក្រផលិតឧបករណ៍អវយវៈសិប្បនិម្មិត...

ឯកឧត្ដម​ ជា​ សុមេធី រដ្ឋមន្ត្រីក្រសួង ស.អ.យ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន

​ ភ្នំពេញ៖ រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម​ ជា​ សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ព្រមទាំង ប្រធានតំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ព័ត៌មានពេញនិយម