Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព នៅខេត្តសៀមរាប

សៀមរាប÷ ថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប សហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព” និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនិងវិស័យពិការភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់លោក លោកស្រីស្នងការរង នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលមានអ្នកចូលរួម សរុបចំនួន ៩៩នាក់ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕

មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនមានពិការភាពភ្នែក និងមនុស្សគ-ថ្លង់ បង្រៀនអក្សរស្ទាប (អក្សរប្រៃស៍) និងភាសាសញ្ញា សម្រាប់ជនមានពិការភាពអាចនឹងមានក្នុងខេត្តស្វាយរៀង

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តស្វាយរៀង រៀបចំពិធីសំណេះសំណាលជាមួយជនមានពិការភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ៣៥០នាក់។ នៅក្នុងពិធីនោះ ឯកឧត្តម ចាប តូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម...

វគ្គបណ្តុះបណ្តាល លើគោលនយោបាយ និងបទដ្ឋានអប្បបរមាស្ដីពីកិច្ចការងារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅស្រុកកំរៀង

​ បាត់ដំបង÷ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធីបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លើគោលនយោបាយ និងបទដ្ឋានអប្បបរមាស្ដីពីកិច្ចការងារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជូនដល់មន្ត្រីទទួលបន្ទុកគាំពារជនរងគ្រោះ មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្រុង ស្រុក មន្ត្រីពាក់ព័ន្ធ និងអ្នកផ្តល់សេវាមូលដ្ឋាន សរុបចំនួន ៤៥នាក់ នៅសាលាស្រុកកំរៀង...

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរដ្ឋបាលខេត្តរតនគិរីអញ្ជើញចូលរួមកាន់បិណ្ឌទី៨

រតនគីរី÷ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីនិងលោកជំទាវ ឃីម សុខ ឃាង ព្រមទាំងថ្នាក់ដឹកនាំ និងលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តរតនគិរីបានអញ្ជើញទៅកាន់បិណ្ឌវេនទី៨ នៅវត្តសីម៉ាសុវណ្ណគិរី ហៅវត្តអូរយ៉ាដាវ...

កម្ពុជាមានមោទនភាពក្នុងការបង្ហាញលទ្ធផលនៃកិច្ចគាំពារជនមានពិការភាពទៅកាន់តំបន់អាស៊ាន

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងបានយកចិត្តទុកដាក់អំពីសុខមាលភាពរបស់ជនមានពិការភាព និងកិច្ចការទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសនានា ពិសេសក្នុងតំបន់អាស៊ាន។ បើតាមការគ្រោងទុកគឺឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ត្រូវដឹកនាំប្រតិភូកម្ពុជាដើម្បីចូលរួមក្នុងវេទិការអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-អាមេរិក នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែដោយឯកឧត្តមរដ្ឋមន្ត្រីមានធុរៈបន្ទាន់ ទើបបានចាត់ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា ជាតំណាងដ៏ខ្ពង់ខ្ពស់...

ឯកឧត្តម ឯម ច័ន្ទមករា អំពាវនាវឲ្យបន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាព ជនមានពិការភាពកម្ពុជា

ភ្នំពេញ៖ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានអំពាវនាវដល់គ្រប់ភាគីទាំងអស់បន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាពជនមានពិការភាពកម្ពុជា។ ថ្លែងនៅក្នុងពិធីបើកការប្រកួតបាល់ទាត់ សប្បុរសធម៌ ដើម្បីប្រមូលមូលនិធិជួយដល់បងប្អូនមនុស្សគ-ថ្លង់ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ពហុកីឡាដ្ឋានស្តាតចាស់) ល្ងាចថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ នេះ...

ពិធីសំណេះសំណាលនិងចែកអំណោយដល់ជនមានពិការភាព គ្រួសារក្រីក្រ និងសិក្សានុសិស្សនៅខេត្តស្វាយរៀង

ស្វាយរៀង÷ ព្រឹកថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ លោកជំទាវ ញ៉ែមមរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលនិងចែកអំណោយដល់ជនមានពិការភាព គ្រួសារក្រីក្រ និងសិក្សានុសិស្សចំនួន ៣០០នាក់ នៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងពិធីនោះក៏មានការចូលរួមពីសំណាក់ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត...

ស្ថានទួតខ្មែរប្រចាំក្រុងវៀងច័ន្ទ បញ្ជូនពលរដ្ឋរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ៦នាក់ មកកម្ពុជា

ស្ទឹងត្រែង÷ កាលពីថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៣នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលខេត្ត នាយកដ្ឋានគាំពារជនរងគ្រោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អង្គការការីតាស់កម្ពុជា  អនុគណ:កម្មាធិការប្រឆាំងការជួញដូរមនុស្សខេត្ត ដឹកនាំដោយ លោកស្រី កែវ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានទទួលពលរដ្ឋរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ៦នាក់។ ជនរងគ្រោះទាំង ៦នាក់ ដែលបានរំដោះចេញពីតំបន់ត្រីកោណមាស រួមមាន÷ ទី១. ឈ្មោះ...

ពិធីចែកអំណោយគ្រួសារស្ត្រីទីទល់ក្ររងអំពើហឹង្សា ស្ត្រីម៉េម៉ាយមានកូនច្រើន គ្រួសារក្រីក្រមានកុមារពិការក្នុងបន្ទុក

រតនៈគិរី ÷នៅព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី បានសហការជាមួយរដ្ឋបាលស្រុកអូរយ៉ាដាវ រដ្ឋបាលឃុំ ប៉ក់ញ៉ៃ ឃុំយ៉ាទង់ ឃុំសេសាន្តបាននាំយកអំណោយរបស់អង្គការយូនីសេហ្វផ្ដល់ជូនតាមរយៈមន្ទីរសង្គមកិច្ចខេត្តទៅចែកជូនដល់គ្រួសារស្ត្រីទីទល់ក្ររងអំពើហឹង្សា ស្ត្រីម៉េម៉ាយមានកូនច្រើន គ្រួសារក្រីក្រមានកុមារពិការក្នុងបន្ទុក សរុបចំនួន ១៨គ្រួសារ នៅក្នុងស្រុកអូរយ៉ាដាវ។ សូមបញ្ជាក់ផងដែរថា សម្ភារៈ ១១មុខ...

វគ្គបណ្តុះបណ្តាលរំលឹកស្តីពីការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដល់ជនបង្គោលក្រុង ស្រុក និងឃុំសង្កាត់ ក្នុងរដ្ឋបាលរាជធានី

រាជធានីភ្នំពេញ÷ ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកស្តីពីការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន ដល់ជនបង្គោលក្រុងស្រុក និងឃុំសង្កាត់ ក្នុងរដ្ឋបាលរាជធានី ក្រោមអធិបតីភាព លោកជំទាវ កែវ...

ព័ត៌មានពេញនិយម