Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កិច្ចប្រជុំជាមួយមន្ត្រីទទួលបន្ទុកកម្មវិធីឃុំស្រែអំពូម ក្នុងការតាមដាន ត្រួតពិនិត្យ លើការអនុវត្តកម្មវិធី កំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាននៅខេត្តមណ្ឌលគិរី

មណ្ឌលគីរី÷ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៣ លោក លុយ ចាន់រិទ្ធី អនុប្រធាននាយកដ្ឋាននិងមន្ត្រីនៃនាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងគ្រូបង្កោលនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី បានចុះប្រជុំជាមួយមន្ត្រីទទួលបន្ទុកកម្មវិធីឃុំស្រែអំពូម ក្នុងការតាមដាន ត្រួតពិនិត្យ លើការអនុវត្តកម្មវិធី កំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។ ក្នុងនោះដែរ លោក...

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង រៀបចំពិធីអបអរសាទរ ទិវាមនុស្សចាស់កម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៣៣

កំពង់ឆ្នាំង÷ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សហការជាមួយរដ្ឋបាលស្រុកបរិបូណ៌ បានរៀបចំពិធីអបអរសាទរ ទិវាមនុស្សចាស់កម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៣៣ នឹងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន សម្រាប់ឧបត្ថម្ភក្នុងកម្មវិធីនេះ។ ពិធីនេះមានការអញ្ជើញជាអធិបតីភាពពី...

ពិធីបិទវគ្គបណ្តុះបណ្តាលលើគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងដំណើរការគ្រប់គ្រងករណី

បាត់ដំបង÷ នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលលើគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងដំណើរការគ្រប់គ្រងករណី ដល់អាជ្ញាធរ អ្នកផ្តល់សេវាមូលដ្ឋាន ដើម្បីផ្តល់សេវាសមស្របដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដោយមានការអញ្ជើញចូលរួមពីសំណាក់ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ តំណាងប្រធានមន្ទីរសង្គមកិច្ច...

ជនមានពិការភាពនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ទទួលបានប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាល

ព្រៃវែង៖ ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកផ្តល់របបគោលនយោបាយជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ស្រុកព្រះស្តេច ខេត្តព្រៃវែង សរុបចំនួន ២៣៤នាក់។ ពិធីនេះរៀបចំឡើងនៅសាលាស្រុកព្រះស្តេច ដោយមានការចូលរួមពីលោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច...

អាមេរិកបង្ហាញភាពវិជ្ជមានក្នុងការផ្តល់ជំនួយបច្ចេកទេសដើម្បីជួយពង្រឹងវិស័យពិការភាពនៅកម្ពុជា

ឥណ្ឌូនេស៊ី៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានជួបពិភាក្សាការងារទ្វេរភាគីជាមួយលោកជំទាវ សារ៉ា មិនការ៉ា ទីប្រឹក្សាពិសេសផ្នែកសិទ្ធិជនមានពិការភាពអន្តរជាតិនៃក្រសួងការបរទេស សហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី ចូ បៃឌិននៅសណ្ឋាគារ...

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីរៀបចំពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូអាស៊ាន

ឥណ្ឌូនេស៊ី៖ នៅល្ងាចថ្ងៃអង្គារ៍ ទី១០ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ទ្រី រីសមហារីនី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីបានរៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍ជូនគណៈប្រតិភូថ្នាក់រដ្ឋមន្ត្រីដែលអញ្ជើញពីបណ្តាប្រទេសអាស៊ានក្នុងឱកាសនៃការចូលរួមវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូ ក្រោយឆ្នាំ២០២៥” នៅសារមន្ទីរ Fort Rotterdam នៃទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី។ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម...

រដ្ឋមន្ត្រីស្តីទីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាចូលពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

ភ្នំពេញ÷ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋមន្ត្រីស្តីទីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដំណេីរដោយឯកឧត្តម តាំង ជុងលី បានចូលរួមពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលមានការចូលរួមពីសំណាក់ សមាជិករាជរដ្ឋាភិបាល ស្ថានទូត អភិបាលរាជធានី ខេត្ត និងអង្គការ សមាគម ពាក់ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ...

គ្រួសារសពសមាគមអតីតយុទ្ធជនចំនួន ៥គ្រួសារ ទទួលថវិកាបេឡាមរណៈសង្គ្រោះពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃ៩ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ស្រី ម៉ាច មេបញ្ជាការរង តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំង៣ បានចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ២០ ០០០ ០០០រៀល (ម្លៃលានរៀល) និងលិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពសមាគមអតីតយុទ្ធជនចំនួន ៥គ្រួសារ នៅស្រុករលាប្អៀរ...

តំណាងរដ្ឋមន្រ្តីសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា ស្នើឱ្យមានការសហការដើម្បីធានាថា ជនមានពិការភាពនៅក្នុងតំបន់អាស៊ាន ត្រូវបានលើកកម្ពស់សិទ្ធិនិងបានគិតគូរពីសុខមាលភាព

ឥណ្ឌូនេស៊ី៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា ទាំងអស់គ្នាត្រូវសហការគ្នាដើម្បីធានាថា ជនមានពិការភាពនៅក្នុងតំបន់អាស៊ាន ត្រូវបានលើកកម្ពស់សិទ្ធិនិងបានគិតគូរអំពីសុខមាលភាពរបស់ជនមានពិការភាពឱ្យមានភាពទាក់ទាញនិងរស់រវើក សម្រាប់ការធ្វើវិនិយោគលើជនមានពិការភាព។ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការតំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី ថ្លែងដូចនេះក្នុងវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូក្រោយឆ្នាំ២០២៥” នាថ្ងៃអង្គារ...

ពិធីសំណេះសំណាល និងសួរសុខទុក្ខមនុស្សចាស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ÷ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសអនុគណៈកម្មការសមាគមន៍មនុស្សចាស់កម្ពុជា រាជធានីភ្នំពេញអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខមនុស្សចាស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លេីកទី២៥ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ក្រោមប្រធានបទ "ការជួយមនុស្សចាស់គឺជួយយេីងទាំងអស់គ្នា"។ ក្នុងនោះផងដែរ ឯកឧត្តមប្រធានគណៈអធិបតី បាននាំយក និងចែកជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី...

ព័ត៌មានពេញនិយម