ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគម្រោង Jiong Coodinating Committee ( JCC ) អញ្ជើញជាអធិបតីដឹកនាំកិច្ច ប្រជុំលើកដំបូង នៃការកែសម្រួលគោលការណ៍ ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស

សណ្ឋាគារបៃតង នៅព្រឹកថ្ងៃ សុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២០២៤ ត្រូវនឹងថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគម្រោង Jiong Coodinating Committee ( JCC ) អញ្ជើញជាអធិបតីដឹកនាំកិច្ច ប្រជុំលើកដំបូង នៃការកែសម្រួលគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ ដោយអញ្ជើញចូលរួមពីសំណាក លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និង ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ( គ.ជ.ប.ជ ) ឯកឧត្តម អនុរដ្ឋលេខាធិការ លោកជំទាវ អគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្តម អគ្គនាយកសេវាសង្គមកិច្ច ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាននាយកដ្ឋាន តំណាងក្រសួងយុត្តិធម៌ និងស្ថានប័នពាក់ព័ន្ធ ទីប្រឹក្សាគម្រោង JICA របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផងដែល មានចំនួន ៤៥នាក់ ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីកំណត់និងវិភាគបញ្ហាដែលត្រូវដោះ ស្រាយនៅក្នុងគោលការណ៍ណែនាំ ដោយផ្តោតលើជនរងគ្រោះនិងរកឲ្យឃើញនូវលំហូរនៃការកែសម្រួលគោលការណ៍ណែនាំស្តីពីការកំណត់អត្តសញ្ញណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ។

ព័ត៌មានជាប់ទាក់ទង