ឯកឧត្តមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់លើកញ្ចប់បណ្ដុះបណ្ដាលតាមដំណាក់កាល

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី ”ការពិគ្រោះយោបល់លើកញ្ចប់បណ្ដុះបណ្ដាលតាមដំណាក់កាល” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយកសេវាសង្គមកិច្ច លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកស្រីទីប្រឹក្សា រៀបចំកញ្ចប់បណ្ដុះបណ្ដាល តំណាងអង្គការដៃគូ និងមន្ត្រីជំនាញផងដែរ។

ព័ត៌មានជាប់ទាក់ទង