ដំណើរចុះពិនិត្យវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ពិភពនៃក្តីសង្ឃឹម

ខេត្តបាត់ដំបង ៖ ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានសមាសភាព ឯកឧត្តម ប្លុង ណាល់ អនុរដ្ឋលេខាធិការ ឯកឧត្តម ជា ហុងណា អនុរដ្ឋលេខាធិការ ឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទា លោក ជ័យ សាផុន ប្រធាននាយកដ្ឋានគាំពារអ្នកញៀនគ្រឿងញៀន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញ ចុះពិនិត្យវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនពិភពនៃក្តីសង្ឃឹម ស្ថិតនៅភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។ គោលបំណងប្រមូលធាតុចូលដើម្បីរៀបចំបទដ្ឋានអប្បបរមាសម្រាប់ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា។

ព័ត៌មានជាប់ទាក់ទង